ម្ចាស់ទូរស័ព្ទ Nokia 7 Plus នឹងបានភ្លក្សរសជាតិប្រព័ន្ធ Android 9 Pie មុនគេបន្ទាប់ពី Google Pixel

បុគ្គលិក​ជាន់​ខ្ពស់នេះក្រុមហ៊ុន​ HMD Global ​លោក Juho Sarvikas ​បាន​ប្រកាស​សារ​ជូន​ដំណឹង​នេះ​នៅ​លើ​បណ្ដាញ​សង្គម Twitter ឲ្យដឹងថាទូរស័ព្ទ Nokia 7 Plus នឹងជាស្មាតហ្វូនដំបូងគេដែលអាច​ Update ប្រព័ន្ធ Android 9 Pie មុន​គេ បន្ទាប់ពី Google Pixel ។

ប្រព័ន្ធ Android 9 Pie ​បាន​បង្កប់​នូវ​បណ្ដុំ​មុខងារ​មាន​អត្ថប្រយោជន៍​ថ្មី​មួយ​ចំនួន ដូច​ជា adaptive battery, tweaked navigation និង​កែលំអ​ទៅ​លើ notifications មាន​របៀប​រៀបរយ​ល្អ។ អ្វី​ដែល​ជា​ចំណុច​ចាប់អារម្មណ៍​ដែល Nokia 7 Plus នឹង​ជា​ស្មាតហ្វូន​អាច​ទទួល​បាន​បច្ចុប្បន្នភាព Android 9 Pie មុន​គេ​ក្រៅពី Google Pixel គឺ​នៅ​លើ​មុខងារ​ថ្មី Digital Wellbeing ដែល​មាន​ជា​ផ្ទាំង dashboard ​បង្ហាញ​ពី​ទម្លាប់​ប្រើ​ទូរស័ព្ទ និង​កត់​សម្គាល់​ដឹង​នូវ​ចំនួន​ម៉ោង​នៃ​ការ​ប្រើ​កម្មវិធី​ទូរស័ព្ទ៕