គណនី ឬ Page ត្រូវគេ Hack យក ដឹងវិធីនេះ អាចមានសង្ឃឹមវិញហើយ!

តើត្រូវធ្វើដូចម្តេចដើម្បីស្រោចស្រង់គណនីFacebook ដែលត្រូវបានគេលួច​យក​មកវិញ?​ ហើយ​តើ​ត្រូវ​រាយការណ៍​ទៅ​ស្ថាប័ន​មានសមត្ថកិច្ច​យ៉ាង​ដូចម្តេច​?​ ខាងក្រោមនេះ ​គឺជាការអនុវត្តល្អៗ​សម្រាប់អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ ដែលគួរយល់ដឹង​ និង​ស្វែង​រក​ដំណោះស្រាយ​។

១. វិធីសាស្ត្រទាញយកគណនី Facebook មកវិញ (How to recover your Facebook account?)

បើសិនជាអ្នកនៅគ្រប់គ្រងគណនីអ៊ីម៉ែលដែលប្រើប្រាស់ជាមួយនឹង Facebook នោះ ហើយ Hacker មិនទាន់ដកអ៊ីម៉ែលរបស់អ្នកចេញពីក្នុង Facebook  អ្នកអាចចុចទៅលើ Forgot Account?  ពេលនោះFacebook នឹងធ្វើការបញ្ជូនព័ត៌មានដើម្បី Reset Password ទៅកាន់គណនីអ៊ីម៉ែលរបស់អ្នក។ សូមធ្វើតាមការណែនាំ ឬអ្នកអាចធ្វើតាម ឲ្យម្ចាស់​គណនី​ត្រូវ​ចូល​ទៅ​កា​ន់អាស័យដ្ឋាន www.facebook.com/hacked រួចចុចលើប៉ូតុង​ My Account is Compromised ធ្វើតាមជំហាន ដែលបានបង្ហាញដោយFacebook ។

ចំណុចសំខាន់បំផុតមួយទៀតនោះគឺការគ្រប់គ្រងគណនីដែលប្រើប្រាស់ភ្ជាប់ជាមួយFacebook ឲ្យបានគង់វង្ស។ សម្រាប់អ្នកដែលប្រើប្រាស់ Gmail សូមធ្វើការ​ដំណើរការ​មុខ​ងារ​ផ្ទៀង​ផ្ទាត់​ពី​រ​ស្រទាប់ (2-step verification or 2-step authentication) ។​

២. ដើម្បីទាញយកមកកាន់កាប់វិញទំព័រ Facebook ដែលបាត់បង់

ដើម្បីធ្វើការទាញយកFacebook ភេជ (Facebook Page) មកគ្រប់គ្រងវិញអ្នកត្រូវបំពេញនូវ Form ដែលមានអាស័យដ្ឋាន៖ https://www.facebook.com/help/contact/164405897002583 រួចបំពេញព័ត៌មានចាំបាច់ដូចបង្ហាញក្នុងរូបខាងក្រោម៖

៣. ដើម្បីបិទទំព័រ Facebook  (Facebook Page) ដែលក្លែងក្លាយ

ដើម្បីរាយការណ៍អំពីការបន្លំFacebook ភេជ (Fake Facebook Page) សូមចូលទៅកាន់អាស័យដ្ឋាន
https://www.facebook.com/help/contact/?id=208282075858952  រួចបំពេញព័ត៌មានចាំបាច់ដូចមានបង្ហាញក្នុងរូបខាងក្រោម៖

៤​. ដើម្បីប្តឹងទៅស្ថាប័នមានសមត្ថកិច្ច (នគរបាលជាតិ) សូមទំនាក់ទំនងព័ត៌មានខាងក្រោម៖

ប្រសិនបើលោកអ្នកជួបប្រទះបញ្ហាដូចជា ការលួច(hack) យក Facebook Account ឬ ការបោកប្រាស់តាមប្រព័ន្ធបណ្តាញសង្គមផ្សេងៗ លោកអ្នកអាចមកដាក់ពាក្យបណ្តឹងនៅ នាយកដ្ឋានប្រឆាំងបទល្មើលបច្ចេកវិទ្យារៀងរាល់ម៉ោងធ្វើការ នៅក្រសូងមហាផ្ទៃ មហាវិថីព្រះនរោត្តម ខណ្ឌចំការមន អគារ L ឬអាចទាក់ទងទៅកាន់លេខ 023726822 ឬករណីទាន់ហេតុការណ៍សូមទាក់ទងលេខរបស់អគ្គស្នងការនគរបាលជាតិគឺ 117 ឬ 118 បានផងដែរ៕