Nokia បង្ហាញបញ្ជីឈ្មោះស្មាតហ្វូនដែលត្រៀម Update ទៅប្រព័ន្ធ Android 9.0

ដំណឹង​ល្អ​សម្រាប់​ម្ចាស់​ទូរស័ព្ទ Nokia ចំនួន ៤ ម៉ូ​ឌែ​ល​នឹង​ទទួល​បានការ Update ទៅ​ប្រព័ន្ធ Android 9.0 ក្នុងពេលឆាប់ៗនេះ។ ក្នុងនោះ ទូរស័ព្ទ Nokia 6.1 និង 6.1 Plus នឹង​ទទួលបាន Pie នៅ​ខែ​នេះ ខណៈ​ទូរស័ព្ទ Nokia 8 និង 8 Sirocco នឹង​ទទួល​បានការ Update នៅពេល​បន្ទាប់។

តាម​ការប្រកាស​របស់ Nokia ទូរស័ព្ទ Nokia 8 និង Nokia 8 Sirocco នឹងត្រូវ​បានធ្វើ​បច្ចុប្បន្នភាព​នៅ​ខែវិច្ឆិកា។ សរុបមក​ស្មា​ត​ហ្វូ​ន Nokia ដំណើរការ​ដោយ​ប្រព័ន្ធ Android របស់​ក្រុមហ៊ុន HMD ក្នុង​រយៈពេល ២ ឆ្នាំនេះ គឺមាន​លទ្ធភាព​មុខ​គេ​ក្នុងការ Update ទៅ​ប្រព័ន្ធ​ថ្មី​របស់ Google បន្ទាប់ពី Pixel។ រាល់​ទូរស័ព្ទ Nokia បច្ចុប្បន្ន​ទាំងអស់​នឹងត្រូវ​បាន Update ទៅ Pie ហើយ Nokia 7 plus ក៏បាន​ទទួលបាន Update នេះ​រួចហើយ​ដែរ៕