បែកធ្លាយវីដេអូ Xperia XA3 Ultra រូបរាងថ្មី បំពាក់សុទ្ធកាមេរ៉ាភ្លោះ

ខណៈព័ត៌មានពីក្រុមហ៊ុន Sony បានស្ងាត់មួយរយៈ ពេលនេះយើងបានទទួលដឹងមួយបង្ហើបថា ក្រុមហ៊ុន​កំពុង​ជប៉ុនមួយនេះ អាចនឹងសម្ងំផលិតស្មាតហ្វូនរូបរាងថ្មីមួយ បំពាក់សុទ្ធតែកាមេរ៉ាភ្លោះ យករាងកាត់តាម Xperia L3។

តាមការចុះផ្សាយពី MySmartPrice បានធ្វើការបង្ហាញថា រូបរាងគម្រូ Xperia XA3 Ultra ភ្ជាប់​មក​ជាមួយ​នឹង​អេក្រង់លាតទ្រវែង បន្សល់គែមលើក្រោម កាន់តែខ្លីមែនទែន និងមានកាមេរ៉ាខាងក្រោយ ជាកាមេរ៉ាភ្លោះ  ដែលមើលទៅប្លែក ដាច់តែម្តង បើជាមួយម៉ូឌែល Xperia XA2 Ultra។

ប្រភពមានបន្ថែមថា ទូរស័ព្ទនេះ អាច​នឹង​មាន​អេក្រង់លាតទ្រវែងដល់ទៅ 6.5 អ៊ីញ ជាមួយកម្រិត បង្ហាញរូបភាព 1080 x 2160 ភិចសែល និងមានកម្រិត Aspect Ratio 18:9។ ចំពោះកម្លាំងម៉ាស៊ីន វាអាចនឹងប្រើប្រាស់ បន្ទះឈីប Snapdragon 660, មានរ៉េមទំហំ 6GB និងអង្គចងចាំទំហំ 64GB។

 

ចុងក្រោយ Xperia XA3 Ultra អាចនឹងមានវិមាត្រ 167.4 mm x 73.3 mm x 8.3 mm និងមានបន្តការ បំពាក់រន្ធដោតកាស 3.5mm នៅផ្នែកខាងលើ មិនលុបបំបាត់ឡើយ។ ជាពិសេស គេបានរំពឹងថា ទូរស័ព្ទនេះ អាច​នឹង​ប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការណ៍ Android 9 Pie ចេញពីប្រអប់ស្រាប់ ថែមទៀតផង នៅពេលប្រកាសចេញ៕