ឈុតខ្លីៗនៃរឿងថ្មី No Time To Die របស់ James Bond មានកាន់ទូរស័ព្ទ Nokia 8.2 5G

កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន HMD បានធ្វើការប្រកាសថាទូរស័ព្ទដែលដំណើរការដោយប្រព័ន្ធទូរស័ព្ទ 5G ដំបូងរបស់ខ្លួននឹងមានប្រើនៅក្នុងរឿងថ្មីរបស់ James Bond រឿង ‘No Time To Die’។
ក្នុងឈុតខ្លីៗរបស់សាច់រឿងនេះមានឃើញវត្តមានរបស់ទូរស័ពម៉ូដែល Nokia 8.2 5G ហើយខាងក្រោម គឺជាប្លង់ខ្លះរបស់ភ្នាក់ងារ 007 កំពុងប្រើទូរស័ព្ទដែលជិតបង្ហាញវត្តមានជាផ្លូវការនោះដើម្បីហៅទៅកាន់នរណាម្នាក់។

ទន្ទឹមនឹងនេះផងដែរ ក៏ទំនងជាឃើញមានតួអង្គមួយចំនួនរបស់រឿងនេះ មានប្រើទូរស័ព្ទម៉ូដែលផ្សេងទៀតដូចជា Nokia 7.2 និង Nokia 3310 4G ជាដើម។

គួរបញ្ជាក់ផងដែរថា ទូរស័ព្ទម៉ូដែល Nok 8.2 5G នឹងត្រូវបង្ហាញខ្លួនជាសាធារណៈនៅថ្ងៃទី19 ខែមីនាខាងមុខ៕