
ទីបំផុតស្មាតហ្វូន Google Pixel 3 និង 3 XL ចេញផ្លូវការ អេក្រង់ធំជាងមុន មាន Wireless Charge និងកាស Pixel buds ក្រោយពីមានចចាមអារ៉ាមជាច្រើនកាលពេលកន្លងមក។
Google Pixel 3 មានអេក្រង់ 5,5 អ៊ីញកម្រិត FHD+ (2160×1080)px ជាមួយសមាមាត្រ 18:9 ចំណែក Pixel 3 XL វិញមានអេក្រង់ 6,3 អ៊ីញកម្រិត QHD+ (2960×1440)px ហើយទាំងពីរម៉ូដែលបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 845 ដូចគ្នា និងមាន RAM 4GB ហើយជម្រើសអង្គចងចាំ 64GB និង 128GB ដូចគ្នា។
ស្មាតហ្វូនត្រកូល Pixel ជំនាន់ 3 នេះ បំពាក់កាមេរ៉ាក្រោយទំហំ 12MP ហើយមានកាមេរ៉ាភ្លោះនៅខាងមុខ ទំហំ 8MP ទាំងពីរ សម្រាប់ថតរូប selfie និងខលវីដេអូ។ Pixel 3 និង Pixel 3 XL ជាស្មាតហ្វូនល្អបំផុតរបស់ Google ដែលមានបច្ចេកវិទ្យា AI ផ្ដល់អត្ថប្រយោជន៍ និងបទពិសោធន៍ឆ្លាតវៃក្នុងការប្រើប្រាស់។
អ្នកអាចស្វែងយល់លក្ខណៈសម្បត្តិលំអិតនៅលើស្មាតហ្វូនកំពូល Pixel 3 ទាំងពីរម៉ូដែលនៅលើគេហទំព័រផ្លូវការរបស់ Google ដោយចុចលើតំណភ្ជាប់ខាងក្រោម។ សម្រាប់តម្លៃ Pixel 3 ចាប់ពី 799 ដុល្លារ ហើយ Pixel 3 XL តម្លៃចាប់ពី 899 ដុល្លារ៕