សេវាកម្ម Google G Suite មានអ្នកប្រើជាប្រចាំកើនដល់ 2 ពាន់លាននាក់ក្នុងមួយខែ

តាមរយៈព័ត៌មានរបស់ប្រធានផ្នែកគ្រប់គ្រងរបស់ G suite លោក Javier Soltero បានឱ្យដឹងថា សេវាកម្ម G Suite ផ្សេងៗរបស់ Google ដែលមានដូចជា Gmail, Drive, Calendar, Hangouts, Docs, និងសេវាកម្មផ្សេងទៀតសម្រាប់ការងារ បានកើនចំនួនអ្នកប្រើជាប្រចាំដល់ 2 ពាន់លាននាក់ហើយ។

លោក Soltero បានប្រកាសឱ្យដឹងថា ចំនួនអ្នកប្រើជាប្រចាំលើសេវាកម្មរបស់ក្រុមហ៊ុននោះមានការកើនឡើងបើធៀបនឹងឆ្នាំមុន ហើយលោកបានបង្ហើបឱ្យដឹងថា Google កំពុងរៀបចំផែនការធ្វើឱ្យកម្មវិធី និងសេវាកម្មរបស់ខ្លួនកាន់តែមានភាពអភិវឌ្ឍជានិច្ច។

គម្រោងនោះអាចនឹងជាការច្របាច់បញ្ចូលសេវាកម្មដែលដាច់ដោយឡែកទៅជាសេវាកម្មតែមួយដែលមានដូចជា Gmail, Drive និង Hangouts ជាដើម។

ក្រុមការងាររបស់ G Suite នឹងបន្តការងារជាមួយនឹងបច្ចេកវិទ្យា AI និងម៉ាស៊ីនសិក្សាដើម្បីឱ្យសេវាកម្ម និងកម្មវិធីរបស់ខ្លួនកាន់តែមានប្រសិទ្ធផល។ ចំណែកឯមុខងារ pedictive engine ដែលគេប្រើក្នុង Gmail វិញ ត្រូវរំពឹងថានឹងត្រូវប្រើក្នុង Google Docs និងកម្មវិធី ឬសេវាកម្មផ្សេងៗទៀតរបស់ Google G Suite ផងដែរ៕