អ្វីទៅជាមុខងារ LiDAR scanner ដែលបំពាក់នៅលើ Ipad Pro ជំនាន់ថ្មី?

0

បរទេស៖ ថ្វីបើមិនទាន់បានកំណត់ជាក់លាក់នូវថ្ងៃចេញជាផ្លូវការនៃ Ipad Pro ជំនាន់ថ្មីរបស់ Apple តែ Apple ក៏បានបញ្ចេញនូវព័ត៌មានជាក់លាក់អំពីលក្ខណៈសម្បត្តិលម្អិត និងមុខងារៗថ្មី ដែលបំពាក់នៅលើឧបករណ៍ថ្មីមួយនេះ ហើយក្នុងចំណោមលក្ខណៈសម្បត្តិ ក៏ដូចជាមុខងារទាំងនោះ អ្នកគាំទ្របានចាប់អារម្មណ៍ខ្លាំងទៅលើមុខងារថ្មីសន្លាងមួយទៀត ដែល Apple បានបំពាក់នៅលើកាមេរ៉ា Ipad Pro ជំនាន់ថ្មី គឺ មុខងារ LiDAR scanner ។

អ្នកគាំទ្ររំពឹងថា មុខងារ LiDAR scanner នេះ នឹងមានឥទ្ធិពលខ្លាំងទៅលើមុខងារ AR ដែល Apple មានស្រាប់ ដូច្នេះតើមុខងារ LiDAR scanner គឺជាអ្វី?
LiDAR scanner គឺជាមុខងារមួយដែលគេប្រើនៅលើប្រព័ន្ធពេលវេលា នៃការហោះហើរ របស់យន្តហោះ ។ ពេលដែលកំពុងហោះហើរនៅក្នុងបរិយាកាស LiDAR scanner ជាអ្នកស្កែន ទៅក្នុងបរិស្ថាន ដែលប្រើថាមពលទាប ។ វាអាចឆ្លុះ និងគណនាយ៉ាងស៊ីជម្រៅនៃចម្ងាយរបស់វត្ថុនីមួយៗ មិនតែប៉ុណ្ណោះ វាក៏មានតួនាទីបង្កើតជាផែនទីលម្អិតបែប 3D ទៀតផង ។

ជាមួយគ្នានេះ Apple បាននិយាយថា ម្ចាស់ Ipad Pro ជំនាន់ថ្មី នឹងមានលទ្ធភាព ប្រើប្រាស់មុខងារ LiDAR scanner ដើម្បីវាសវែង និងបង្កើតចំណុចគូសផែនទីដែលស៊ីជម្រៅមួយ ដោយវាធ្វើការបានយ៉ាងរលូនជាមួយកាមេរ៉ា ដូចជា ការគណនាអំពីចម្ងាយ ចាប់ចលនារបស់មនុស្ស និងយានយន្តបានយ៉ាងរហ័សបំផុត ៕
ប្រភព៖ appleinsider