ចាំអង្កាល់! Nokia 6.2 លក់បញ្ចុះតម្លៃពិសេសហើយ មានថែមទាំងមានកាដូទៀតនោះ!

0

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន KTH Cambodia ដែលជាក្រុមហ៊ុននាំចូលផ្ដាច់មុខនូវទូរស័ព្ទ NOKIA បាន ធ្វើការបញ្ចុះតម្លៃពិសេសទៅទូរស័ព្ទទំនើប Nokia 6.2 ខណៈតម្លៃដើម $219 បញ្ចុះតម្លៃពិសេសនៅសល់ត្រឹមតែ $179 តែប៉ុណ្ណោះ ព្រមជាមួយការថែមជើងទ្រទូរស័ព្ទមួយគ្រឿងផងដែរ។

អតិថិជនទាំងអស់អាចទទួលបានការផ្ដល់ជូនដ៏ពិសេសនេះ នៅគ្រប់ហាងលក់ទូរស័ព្ទ និងទីតាំង SmartShop ទូទាំងប្រទេស ចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់បុណ្យចូលឆ្នាំខ្មែរខាងមុខ។
សូមបញ្ជាក់ថា Nokia 6.2 បានធ្វើការអភិវឌ្ឍយ៉ាងល្អទៅលើការទស្សនាវីដេអូ និងរូបភាពនានាយ៉ាងត្រជាក់ភ្នែកក្នុងកម្រិត HDR ជាមួយនឹងអេក្រង់ប្រភេទ PureDisplay។ លើសពីនេះ លោកអ្នកអាចបង្កើតភាពច្នៃប្រឌិតជាមួយនឹងការថតរូបចេញពីកាមេរ៉ាភ្លោះ 3 គ្រាប់ និងបច្ចេកវិទ្យា AI Imaging។

បើនិយាយពីដំណើរការ ពិតជាមានល្បឿនលឿន និងទំនើបដោយការដំណើរដោយប្រព័ន្ធប្រតិបត្តិការ Android 10។ លើសពីនេះ ថាមពលប្រើប្រាស់វិញនោះមិនធ្វើឱ្យលោកអ្នកឈឺក្បាលត្រូវស្ពាយប្រដាប់សាកថ្មតាមខ្លួននោះឡើយជាមួយនឹងថ្មថាមពល 3500 mAh គឺថាសាកថ្មម្ដង អាចប្រើបាន 2 ថ្ងៃឯនោះ។ លក្ខណសម្បត្តិសំខាន់ៗ៖
អេក្រង់៖ 6.3 អ៊ីង Full HD+, PureDisplay
ពណ៌៖ ខ្មៅ និងប្រផេះ
ប្រព័ន្ធដំណើរការ៖ Android 10 (អភិវឌ្ឍពី Android 9 Pie), RAM ទំហំ 4GB, បន្ទះឈីប Qualcomm® Snapdragon™ 636

ទំហំផ្ទុក៖ 64GB អាចថែមកាតមេម៉ូរីបានដល់ 512 GB
កាមេរ៉ាក្រោយ៖ 16 MP, 5 MP depth sensor, 8 MP sensor with ultra-wide lens
កាមេរ៉ាមុខ៖ 8 MP

ថ្ម៖ Non-removable 3500 mAh
មុខងារសុវត្ថិភាព៖ ស្កេនក្រយៅដៃ

ប្រិយមិត្ត​ទាំងអស់​ដែល​ចង់បាន​ទូរស័ព្ទ Nokia 6.2 អាចរកជាវបាន​នៅ​គ្រប់ SmartShop និង​ហាង​លក់​ទូរស័ព្ទ​ទាំងអស់​ទូទាំងប្រទេស​ក​ម្ពុ​ជា ក្នុងតម្លៃពិសេស 179 ដុល្លារ ជាមួយនឹងកាថែមជូនជើងកាមេរ៉ាទូរស័ព្ទមួយផងដែរ។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​បាន​តាមរយៈ​លេខ​ទូរស័ព្ទ 012879 707៕