ពិតទេ បើយើងមាន Ipad pro ជំនាន់ថ្មី ហើយប្រើវាជាមួយ Magic Keyboard អាចឲ្យភ្លេច Macbook បាន ?

0

បរទេស៖ ដូចដែលគ្រប់គ្នាបានដឹងរួចមកហើយថា Apple នឹងនាំ Ipad pro ជំនាន់ថ្មី មកបង្ហាញខ្លួនជាផ្លូវការណ៍នៅក្នុងពេលដ៏ខ្លីខាងមុខ ហើយអ្វីដែលពិសេស Magic Keyboard ដែលជាផលិតផលថ្មីសន្លាងមួយទៀត របស់ក្រុមហ៊ុនផ្លែប៉មឆែប ក៏នឹងបង្ហាញខ្លួនមកជាមួយគ្នាដែរ ។

តាមការសង្កេតរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពី Apple បានផ្សព្វផ្សាយអំពីផលិតផលថ្មីរបស់ខ្លួន គេឃើញថា Magic Keyboard គឺជាទីចំណាប់អារម្មណ៍ថ្មីមួយរបស់ Apple ដោយ Magic Keyboard នេះ Apple អះអាងថា នឹងអាចឲ្យអ្នកប្រើប្រាស់ មានអារម្មណ៍ថា ដូចជាខ្លួនកំពុងប្រើប្រាស់ Macbook ខ្នាតតូចមួយយ៉ាងដូច្នេះដែរ ។
Magic Keyboard បានរចនាមកជាមួយគ្រាប់ប៊ូតុង បង្កប់ភ្លើងខាងក្នុងដូចគ្រាប់ប៊ូតុងរបស់ Macbook ហើយអ្វីដែលកាន់តែអស្ចារ្យគឺវាបានភ្ជាប់មកជាមួយ trackpad ដែលមានលក្ខណៈរអិលខ្លាំង ធ្វើការបានរហ័សបំផុត ។

មិនតែប៉ុណ្ណោះ trackpad មួយនេះ ក៏មានមុខងារ Gestures ស្ទើរតែស្មើរនឹង trackpad របស់ Macbook ផងដែរ ដូច្នេះហើយ ប្រសិនបើយើងមាន Ipad pro ជំនាន់ថ្មី ហើយបូកជាមួយ Magic Keyboard ទៀតនោះ គឺអាចឲ្យយើងប្រើវាជំនួស Macbook បានម្ដងម្កាល ដោយគ្មានបញ្ហាឡើយ ។
ខាងក្រោមនេះ គឺជាវីដេអូបង្ហាញពីលក្ខណៈសម្បត្តិរបស់ Magic Keyboard ៖