ស្ងាត់ៗ Essential ជំនាន់ថ្មីត្រៀមបង្ហាញខ្លួន ខណៈដែលកាលជំនាន់ចាស់ពុំសូវមានអ្នកចាប់អារម្មណ៍

0

បរទេស៖ កាលពី​ពេលថ្មីៗនេះ អតីតអ្នករចនារូបរាងទូរស័ព្ទ Essential (អតីតអ្នករចនារូបរាង ទូរស័ព្ទ Essential ម៉ូដែលចាស់) គឺលោក Kevin Hoffman បានបង្ហាញគំរូទូរស័ព្ទ Essential ជំនាន់ក្រោយរបស់ខ្លួន ខណៈដែល Essential ជំនាន់ចាស់ ហាក់ដូចជាពុំទទួលបានជោគជ័យ ។

គំរូ Essential PH-2
គំរូ Essential PH-2

គំរូទូរស័ព្ទ Essential ជំនាន់ក្រោយនេះ មានឈ្មោះថា Essential PH-2 ហើយនេះ គឺជាកំណែលម្អរចនាបទលើកទី២ហើយ ដោយវាក៏នឹងជិតសម្រេចជាផ្លូវការផងដែរ ។
តាមការពិនិត្យជាក់ស្ដែង គំរូ Essential PH-2 ស្រដៀងគ្នាទៅនឹង Essential PH-1 ដែរ គឺវាមានអាក្រង់ឆកបែបតំណក់ទឹក, តួខ្លួនទាំងខាងមុខផ្នែកអាក្រង់ និងខាងក្រោយ រាបស្មើដូបន្ទាត់, មានកាមេរ៉ាភ្លោះ និងទ្រនាប់ស្កែនក្រយៅដៃនៅផ្នែកខាងក្រោយ ។ ទោះជាយ៉ាងណាវាក៏នៅតែមានលក្ខណៈខុសគ្នាបន្តិចបន្តួចដែរ ដូចជាជ្រុងទាំងបួននៃតួខ្លួនរបស់វាមានលក្ខណៈទាល ជាង Essential PH-1 ។

គំរូ Essential PH-2
គំរូ Essential PH-2

តាមការអះអាងត្រួសៗរបស់លោក Kevin Hoffman បានឲ្យដឹងថា Essential PH-2 នឹងនាំមកនូវភាពធន់ជាមួយទឹក និងធូលី កម្រិត IP68 ។
ជាមួយគ្នានេះដែរ លោក Kevin Hoffman ក៏ឆ្លៀតបង្ហើបពី Essential PH-3 ខណៈដែលពេលនេះ គេកំពុងសិក្សាពីវានៅឡើយ ។ លោកថា Essential PH-3 នឹងបំពាក់អេក្រង់ OLED, បំពាក់កាមេរ៉ា ៣គ្រាប់ និងមានស៉ំព័ទ្ធជុំវិញជាលោហៈថែមទៀតផង ៕
ប្រភព៖ gsmarena

គំរូ Essential PH-2
គំរូ Essential PH-2
គំរូ Essential PH-2
គំរូ Essential PH-2
គំរូ Essential PH-2
គំរូ Essential PH-2
គំរូ Essential PH-3
គំរូ Essential PH-3