vivo S6 5G ត្រៀមបង្ហាញខ្លួនជាមួយនឹងកាមេរ៉ាមុខភ្លោះពីរ

0

ទូរស័ព្ទ vivo S6 5G អាចនឹងបង្ហាញខ្លួនតាមរយៈព្រឹត្តិការណ៍បង្ហាញផលិតផលលើប្រព័ន្ធផ្សព្វផ្សាយអនឡាញរបស់ខ្លួននៅថ្ងៃទី31 ខែមីនា ខាងមុខនេះ។ កម្មវិធីបង្ហាញផលិតផលនេះនឹងចាប់ផ្ដើមផ្សាយពីម៉ោង 7:30 ល្ងាច ម៉ោងក្នុងប្រទេសចិន។

ក្រុមហ៊ុនទូរស័ព្ទ vivo បានបង្ហោះរូបបង្អួតពីផ្ទៃខាងក្រោមនៃទូរស័ព្ទដោយមានរន្ធដោតប្រភេទ USB-C ។

ក្រៅពីនេះ ទូរស័ព្ទម៉ូដែល S6 5G នេះទំនងជាមានកាមេរ៉ាមុខភ្លោះ 2 គ្រាប់ទៀតផង។ សម្រាប់ព័ត៌មានលម្អិតពីទូរស័ព្ទនោះ សូមរង់ចាំតាមដានទាំងអស់គ្នា៕

ប្រភព៖ GsmArena