
ចុងឆ្នាំនេះ Samsung សម្រួចបានស្មាតហ្វូនកាណុងធំ Galaxy A9 ភ្ជាប់កាមេរ៉ាសរុប ៥ គ្រាប់ (ក្រោយ4 / មុខ1) ទុកប្រកួតប្រជែងស្មាតហ្វូនកាមេរ៉ាច្រើនៗគ្រាប់ បន្ទាប់ពីដាក់ចេញ Galaxy A7 បំពាក់កាមេរ៉ាក្រោយ ៣ គ្រាប់។
Galaxy A9 បង្ហាញខ្លួនផ្លូវការថ្មីៗនេះ ជាមួយអេក្រង់ទំហំ ៦,៣អ៊ីញប្រភេទ Super AMOLED កម្រិត Full HD+ (2220×1080)px។ ស្មាតហ្វូនកាមេរ៉ាសរុប ៥ គ្រាប់ថ្មីនេះ ប្រើឈីប Octa Core និងមានជម្រើស RAM 6GB ហើយមានអង្គចងចាំ 128GGB។ ខាងក្រោមនេះជាលក្ខណៈសម្បត្តិទាំងខ្សែរបស់ Galaxy A9 ៖
– បំពាក់នូវ RAMទំហំ 6GB មេម៉ូរីទំហំ 128GB និងអាចបន្ថែមម៉េម៉ូរីកាត micro SD រហូតដល់ 512GB
– បំពាក់កាមេរ៉ាក្រោយ4គ្រាប់៖ទំហំ 24MP f/1.7 + 5MP f/2.2+10MP Tele/F2.4 + 8MP ultra wide f/2.4 និងកាមេរ៉ាខាងមុខទំហំ24MP FF f/2.0
– ទូរស័ព្ទដៃ ស៊ីម2
– អាចប្រើប្រាស់ គណនីបាន 2 (Dual Accounts) លើកម្មវិធី Facebook, Line, Viber, Telegram WeChat និង WhatsApp ជាដើម។
– ល្បឿនដំណើរការដោយ Octa- Core 2.2 GHz Quad+ 1.8 GHz Quad ដែលធ្វើឲ្យទូរស័ព្ទដំណើរការបានលឿន ទោះបើកកម្មវិធីច្រើនក៏ដោយ។
– កម្លាំងថ្ម 3,720mAh
– ស្កេនផ្ទៃមុខ (Face Recognition) និងស្កេនក្រយ៉ៅម្រាមដៃ (Fingerprint)
– បទពិសោធន៍សំឡេង Dolby Atmos នៅពេលប្រើប្រាស់ជាមួយកាសត្រចៀក
សម្រាប់ស្មាតហ្វូននេះ ក៏ត្រៀមដាក់ឲ្យធ្វើការ Pre-Order ក្នុងពេលឆាប់ៗនេះក្នុងទីផ្សារកម្ពុជា យើងដែរ។