Apple បង្កើត Ipad pro ជំនាន់ថ្មី គឺដើរតាមគន្លង Microsoft?

0

បរទេស៖ ស្របពេលដែល Apple បានអះអាងថា Ipad pro ជំនាន់ថ្មីរបស់ខ្លួន មានសមត្ថភាពខ្លាំងមិនចាញ់កុំព្យូទ័រយួរដៃមួយចំនួននោះ មានអ្នកប្រើប្រាស់ជាច្រើនបាននិយាយថា Apple ហាក់ដូចជា កំពុងដើរផ្លូវតាម Microsoft ដែលធ្វើថេបប្លេតរបស់ខ្លួន ឲ្យក្លាយជាកូនកាត់កុំព្យូរទ័រយួរដៃ ពោលគឺដូច Surface ខណៈដែលគំនិតនេះ Microsoft បានបង្កើតឡើងតាំងពីឆ្នាំ ២០១២ មកម្លេះ ។

ដូចដែលយើងបានដឹងស្រាប់ហើយថា Apple បានព្យាយាមអភិវឌ្ឍ Ipad របស់ខ្លួនពីមួយជំនាន់ទៅមួយជំនាន់ ឲ្យកាន់មានកម្លាំងខ្លាំង ដើម្បីសម្រួលការងារមួយចំនួន សម្រាប់អ្នកធ្វើការក្នុងរិយាល័យ ហើយក្នុងឆ្នាំ ២០២០ នេះ Apple ក៏បានហក់ខ្លាំង ទៅលើការអភិវឌ្ឍ Ipad pro ជំនាន់ថ្មី ឲ្យមានកម្លាំងម៉ាស៊ីនខ្លាំង ជាពិសេសគឺក្ដាចុចឆ្លាតវៃ magic keyboard សម្រាប់ Ipad ជំនាន់ថ្មី ដែលនឹងដាក់លក់ផ្លូវការណ៍ឆាប់ៗខាងមុខនេះ ។

យ៉ាងណាមិញ សម្រាប់មតិដែលលើកឡើងខាងលើ ដែលថា apple កំពុងដើរតាមគន្លង Microsoft នេះ គឺភាគច្រើនជាអ្នកគាំទ្រ Surface pro របស់ Microsoft តែម្ដង៕
ប្រភព៖ businessinsider