Microsoft អាចនឹងកែទម្រង់ UI របស់ Windows 10 ឆាប់ៗនេះ

0

បរទេស៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Microsoft បានបង្ហើបថា នឹងបង្កើតព្រឹត្តិការណ៍ផ្សព្វផ្សាយតាម Online មួយ ដែលព្រឹត្តការណ៍នេះ នឹងបង្ហាញអំពីលក្ខណៈពិសេសថ្មីៗរបស់សេវាកម្ម Microsoft 365 ហើយក្នុងនោះ អ្នកប្រើប្រាស់ក៏រំពឹងថា Microsoft អាចនឹងបង្ហាញពីកំណែទំរង់ UI ថ្មីរបស់ Windows 10 នៅក្នុងព្រឹត្តការណ៍នោះដែរ ។

បើយោងតាមវីដេឃ្លីបដែលបង្ហោះដោយលោក Panos Panay ប្រធានផ្នែកផលិតផលកម្មវិធីរបស់ក្រុមហ៊ុន Microsoft បានបង្ហាញឲ្យឃើញថា UI របស់ Windows 10 នឹងមានកំណែប្រែថ្មី ឲ្យមើលទៅស្រឡះភ្នែក តែមានភាពទាក់ទាញ ហើយសម្រាប់ Icon មួយចំនួនរបស់កម្មវិធី office ទៀតសោត ក៏នឹងផ្លាស់ប្ដូរដែរ ។

យ៉ាងណាមិញចំពោះ ព័ត៌មាននេះ នៅមិនទាន់ជាក់លាក់នៅឡើយ ដោយរង់ចាំព័ត៌មានលម្អិតបន្ថែមទៀតពី Microsoft ទាក់ទងនឹងកាលបរិច្ឆេទអំពីការចាប់ផ្ដើមព្រឹត្តការណ៍ខាងលើ ហើយនៅថ្ងៃនោះយើងនឹងបានឃើញកំណែទម្រង់ថ្មីៗពីក្រុមហ៊ុនយក្សមួយនេះ ៕
ប្រភព៖ gsmarena