Sony ដាក់ឲ្យស្មាតហ្វូនពីរស៊េរីរបស់ខ្លួនអាច Update ទៅ Android Pie 9.0

បន្ទាប់ពីក្រុមហ៊ុន Nokia ប្រកាសដាក់ឲ្យស្មាតហ្វូនរបស់ខ្លួនអាច Update ឡើងទៅប្រព័ន្ធ Android Pie 9.0 ពេលនេះ ក្រុមហ៊ុន Sony របស់ជប៉ុនក៏បានប្រកាសដូចគ្នាដែរ សម្រាប់ស្មាតហ្វូន Xperia XZ2 និង XZ2 Compact អាចហោះ​ពី Android Oreo 8.0.X ទៅកាន់ Android Pie បាន។

ជាមួយនឹង​កំណែ Update ធំ​មួយ​នេះ ធ្វើឡើង​តាមរយៈ OTA ឬ Over the Air ដែល​ម្ចាស់​ស្មា​ត​ហ្វូ​ន​ទាំង 2 ម៉ូ​ឌែ​ល​នេះ អាច​ចូលទៅ​កាន់ Settings > System > Software Update > System Updates ដើម្បី​ស្វែងរក​កំណែ Update ថ្មី​មួយ​នេះ បើទោះបីជា​វា ទើបតែ​ចេញ​ជា​ផ្លូវការ ក៏ពិតមែន តែ​ស្មា​ត​ហ្វូ​ន​របស់​អ្នក អាច​នឹង​អាច​ឡើង​ជំនាន់​បាន ចាប់ពី​ថ្ងៃនេះ​តទៅ ឬ​បើ​នៅ មិនទាន់មាន​កំណែ Update ធ្លាក់​មកដល់​នៅឡើយ​ទេ អាច​រង់ចាំ​មួយ រយៈពេល​ទៀត ទើបបាន ដោយ​វា​មាន ទំហំ​ជាង 1GB ឯណោះ។

សម្រាប់ការ Update ឡើងទៅ Android 9.0 ថ្មី​នេះ SONY នឹងដាក់ចេញចាប់ពីខែវិច្ឆិកា ដោយបាន​ពង្រឹង​ផ្នែក​សុវត្ថិភាព ដូចជា៖

  • បន្ថែម​មុខងារ​ថតរូប​កាន់តែ​ប្រសើរ ​និងសម្បូរបែប
  • Adaptive Battery & Brightness សម្រាប់​កំណត់​ទៅលើ​ការបង្ហាញ​ពន្លឺ នៃ​ផ្ទៃ​អេក្រង់
  • មុខងារ​កែប្រែ​រូបភាព​បន្ទាប់ពី Screenshot រួច
  • ​មួយចំនួន​ផ្សេងទៀត គួបផ្សំ​នឹង​ការដោះស្រាយ​បញ្ហា Bugs