Samsung អាចបញ្ចេញទូរស័ព្ទ Galaxy A6s មានរចនាបថប្លែកគេ និងមានជម្រើសពណ៌ដ៏ទាក់ទាញ ដើម្បីច្បាមយកចំណែកទីផ្សារស្មាតហ្វូនថ្នាក់កណ្ដាលមកវិញ

ក្រោយ​បញ្ចេញ​អាវុធ​ថ្មី​បំពាក់​សុទ្ធ​កាមេរ៉ា​ក្រោយ ខ្លះ 3 ខ្លះ 4 លើ​ទូរស័ព្ទ​ត្រកូល A ថ្មីៗនេះ មាន​ព័ត៌មាន​បែកធ្លាយ​មួយទៀត​ថា ក្រុមហ៊ុន​យក្ស​កូរ៉េ​មួយ​នេះ អាច​នឹង​ត្រៀម​បញ្ចេញ​ទូរស័ព្ទ​ថ្នាក់​មធ្យម​មួយ​ម៉ូ​ដែល​ទៀត ស្ថិតនៅ​ត្រកូល A ដដែល តែមាន​រចនាបថ​ប្លែក​គេ និង​មាន​ជម្រើស​ពណ៌​ដ៏​ទាក់ទាញ ដើម្បី​ច្បាម​យក​ចំណែក​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ថ្នាក់កណ្ដាល​មកវិញ ខណៈ​ទីផ្សារ​មួយចំនួនធំ​ត្រូវបាន​គូប្រជែង​មក​ចិន​យក​គ្មាន​សល់។

ទូរស័ព្ទ Galaxy A6s ត្រូវបាន​គេ​ឲ្យ​ដឹងថា​វា​នឹងមាន​រចនាបថ​ដូចនឹង Galaxy A7 (2018) និង A9 (2018) តែមាន​បំពាក់​កាមេរ៉ា​ខាងក្រោយ​ត្រឹមតែ 2 គ្រាប់​ប៉ុណ្ណោះ ហើយ​បើ​ផ្នែក​ខាងមុខ​វិញ វា​សឹងតែ​មិនមាន​អ្វី ខុសពី  A7 (2018) & A9 (2018) ជាមួយ​អេក្រង់​លាត​ទ្រវែង សល់​គែម​លើ​ក្រោម មាន​ទំហំ​ប៉ុនគ្នា ឯ​គែម​សងខាង​ទៀតសោត ក៏​នៅសល់​តិច​បំផុត។ Galaxy A6s អាចនឹងមានជម្រើស​ពណ៌​ចំនួន 4 ពណ៌ សម្រាប់​ជ្រើសរើសដោយ​ពណ៌​ទាំងនោះ រួមមាន ពណ៌​ខ្មៅ, ពណ៌​ខៀវ, ពណ៌​ក្រហម និង​ពណ៌​ស្វាយ។

សម្រាប់ដំណឹងពីថ្ងៃប្រកាសជាផ្លូវការ យើងមិនទាន់​ច្បាស់​​នៅឡើយទេ ថាវាអាចមកនៅពេលនោះ។ ប៉ុន្តែបើម៉ូដែលនេះចេញលក់មែន ប្រហែល​អាច​មាន​គាំទ្រច្រើន ខណៈតម្លៃត្រូវបានគេនិយាយថា មិនសូវថ្លៃប៉ុន្មានទេ៕