
ដូចអ្វីដែលព័ត៌មានជាច្រើនបានចុះផ្សារក្រុមហ៊ុន Google ពិតជាបញ្ចេញកំពូលស្មាតហ្វូនស៊េរីចុងក្រោយរបស់ខ្លួនជាមួយនឹងកាមេរ៉ាក្រោយចំនួនមួយគ្រាប់ដដែលមែន។ ការរក្សាទុក និងប្រើកាមេរ៉ាក្រោយមួយគ្រាប់ដដែលនេះ ត្រូវបានក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះបញ្ចាក់ថា កាមេរ៉ាក្រោយ តែមួយគ្រាប់គ្រប់គ្រាន់ មិនបាច់មានទីពីរនោះទេ។
កាមេរ៉ាក្រោយមួយគ្រាប់របស់ទូរស័ព្ទ Pixel 3 និង Pixel 3 XL សុទ្ធសឹងបំពាក់បច្ចេកវិទ្យា AI (Artificial Intelligence) ថ្មី និង Machine Learning (ML) ដែលវាមានសមត្ថភាពខ្លាំង ចាប់រូបភាពបានច្បាស់មិនចាញ់ពពួកស្មាតហ្វូនកាមេរ៉ាក្រោយភ្លោះនោះទេ។
លោក Mario Queiroz អនុប្រធានផ្នែកគ្រប់គ្រងផលិតផលរបស់ Google បញ្ជាក់ថា Google មិនត្រូវការ Lens ទីពីរនោះទេ ដោយរកឃើញថាមិនចាំបាច់។ បច្ចេកវិទ្យា ML របស់ក្រុមហ៊ុនគ្រប់គ្រាន់ជំនួសកាមេរ៉ាទីពីរបាន។ ប៉ុន្តែក្រុមហ៊ុនសុខចិត្តបំពាក់កាមេរ៉ាភ្លោះមកខាងមុខវិញ ដើម្បីឲ្យអ្នកប្រើប្រាស់អាចថត Selfies បានមុំទូលាយ (Wide-angle) មិនត្រូវការជំនួយពីដង Selfie៕