Nokia N9 នឹងបង្ហាញខ្លួនជាថ្មី ជាមួយសមត្ថភាព និងលក្ខណៈពិសេសកាន់តែសម្បូរបែប!

បរទេស៖ មាន​ដំណឹង​មួយ​បង្ហើប​ថា ក្រុមហ៊ុន Nokia កំពុងធ្វើការ​ពិចារណា​ចង់​នាំយក​ទូរស័ព្ទ Nokia N9 ឲ្យ​រស់រៀនមានជីវិត​ម្ដងទៀត ជាមួយនឹង​ការ​ដុះខាត់​រូបរាង និង​សមត្ថភាព​ឲ្យ​កាន់តែខ្លាំង។

គំរូ Nokia N9 ឆ្នាំ 2020
គំរូ Nokia N9 ឆ្នាំ 2020

តាមរយៈ​ការចុះផ្សាយ​លើ​គេហទំព័រ​ដែល​តែង​ចុះផ្សាយ​ពី​គំ​រូប និង​ព័ត៌មានថ្មីៗស្ដីពី​ស្មា​ត​ហ្វូ​ន Concept-Phones បាន​ឲ្យ​ដឹងថា បន្ទាប់ពី Nokia បានដាក់​ចេញ​នូវ​ទូរស័ព្ទ​ស៊េរីចាស់ៗជាច្រើន​ចូល​ទីផ្សារ​ឡើងវិញ រួមមាន Nokia 3310 Nokia ចេក និង​ទូរស័ព្ទ Nokia 5310។ល។ ពេលនេះ ក្រុមហ៊ុន​ក៏មាន​បំណង់​ចង់​ឲ្យ​ទូរស័ព្ទ Nokia N9 វិល​ត្រលប់​មកវិញ​ផងដែរ ដោយ​ត្រៀម​ដុះខាត់ និង​ញាត់​បន្ថែម​នូវ​មុខងារ​ថ្មី​ជាច្រើន​ឲ្យ​សម​នឹង​ស្មា​ត​ហ្វូ​ន​ដែល​ស្ថិតក្នុង​ឆ្នាំ 2020 ។

គំរូ Nokia N9 ឆ្នាំ 2020
គំរូ Nokia N9 ឆ្នាំ 2020

ជាមួយគ្នានេះ លោក Antony Andreas អ្នក​ច្នៃប្រឌិត​ផ្នែក​រូបរាង​នៃ​គំ​រូប​ស្មា​ត​ហ្វូ​ន​នេះ បាន​បញ្ជាក់ថា Nokia N9 ឆ្នាំ 2020 គឺមាន​រូប​ដូចគ្នា​ស្ទើរ​ទាំងស្រុង​នឹង​រូប​ដើម ដោយ​ខាង​ក្រុមហ៊ុន​គ្រាន់តែ​បន្ថែម​នូវ​មុខងារ និង​ច្នៃ​វា​ឲ្យ​ស្រស់ស្អាត​ជាង​មុន​ប៉ុណ្ណោះ។ ជាអាទិ៍​តួខ្លួន​របស់​វា​នឹងត្រូវ​ជំនួស​ដោយសារ​ធាតុ​អាលុយមីញ៉ូម (Unibody Aluminum) និង​មាន​ពណ៌​ថ្មីប្លែកៗជាង​មុន តែ​គែម​នៃ​ផ្ទៃ​អេក្រង់​នៅ​រក្សា​កោង​ដដែល។ ដោយ​ផ្នែក​កាមេរ៉ា​ត្រូវបាន​ផ្លាស់ប្ដូរ​ឲ្យ​មើលទៅ​ពិសេស​ជាង​មុន។ ក្នុងនោះ ពណ៌​ថ្មី​ដែល​ត្រៀម​ដាក់​បង្ហាញ​មុនគេ គឺ​ពណ៌​ផ្កាឈូក។

Nokia N9 ឆ្នាំ 2011
Nokia N9 ឆ្នាំ 2011

យ៉ាងណាមិញ ចំពោះ​លក្ខណៈសម្បត្តិ​ផ្សេងទៀត និង​ថ្ងៃ​បង្ហាញ​ផ្លូវការ​មិនទាន់​ត្រូវបាន​ក្រុមហ៊ុន​បញ្ជាក់​នៅឡើយ​ទេ គ្រាន់តែ​បង្ហើប​ថា​មិន​ឲ្យ​ហួស​ពី​ឆ្នាំ 2020 នេះ​ទេ។ ដូច្នេះ សូម​បន្ត​តាន​ដាន​ជាមួយ The Plus News ទាំងអស់គ្នា ហើយ​ប្រិយមិត្ត​យល់​យ៉ាងណា​ប្រសិន​វា​ពិតជា​ត្រលប់​មកវិញ​មែន?