កាដូដ៏អស្ចារ្យពីកំពូលស្មាតហ្វូន Galaxy Note9 នាឱកាសចុងឆ្នាំ ២០១៨!

ប្រូ​ម៉ូ​សិន​ថ្មី​ក្នុង​ត្រី​មា​នទី​បួន​នៃ​ឆ្នាំ២០១៨ នេះ ក្រុមហ៊ុន​សាម​សុង​នឹងធ្វើ​ការ​ថែម​ជូន​កាដូ​ពិសេស ចំពោះ​អតិថិជន​ជាទី​ស្រលាញ់រ​របស់ខ្លួន រាល់​ការ​ជាវ ទូរស័ព្ទ Samsung Galaxy Note9។  រាល់​ការ​ជាវ​កំពូល​ស្មា​ត​ហ្វូ​ន Galaxy Note9 ចាប់ពី​ថ្ងៃទី ១៥ ខែតុលា ដល់​ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកអ្នក​នឹង​ទទួលបាន​ការ​ថែម​ជូន​ដ៏​អស្ចារ្យ​ពី​ក្រុមហ៊ុន​ដូចជា៖

  1. ឆ្នាំង​សាក​ឥត​ខ្សែ ១ (Wireless Charging Pad 1)
  2. កាស U Flex ១ (U Flex Headset 1) សម្រាប់ Galaxy Note9 128GB
  3. ស្រោម​ទូរស័ព្ទ ១ (Leather Wallet Cover 1) សម្រាប់ Galaxy Note9 512GB
  4. ជើង​ទម្ររ​ទូរស័ព្ទ ១ (Mini Tripod 1)
  5. បង់​រំលស់​ជាមួយ​អត្រា​ការប្រាក់ ០%សម្រាប់​រយៈពេល៦ខែ

តោះ​ចាំ​អី​ទៀត​ចឹ​ង!!!ឱកាស​ដ៏​ពិសេស​នេះ​មាន​សុពលភាព​ត្រឹមតែ​មួយខែ​ប៉ុណ្ណោះ ដូច្នេះហើយ​កុំអោយ​រំលង​ផុត​ទៅ​អោយសោះ។ ពត៌មាន​លម្អិត​សូម​ទំនាក់ទំនង​ទៅកាន់​ទូរស័ព្ទ៖ 1800 203 232។

គួរបញ្ជាក់​ផងដែរ​ថា Galaxy Note9 ត្រូវបាន​ចាត់ទុកថា​ជា​កំពូល​ស្មា​ត​ហ្វូ​ន​ដ៏​ទំនើប​បំផុត​ប្រចាំឆ្នាំ2018 ដោយសារ វា​ជា​ស្មា​ត​ហ្វូ​ន​ដែលមាន​សមត្ថភាព​ខ្ពស់​លើសពី​សា្ម​ត​ហ្វូ​ន​ទូរ​ទៅ។ Galaxy Note9 មិនមែន​ប្រើ​សម្រាប់តែ ថតរូប​បាន​ច្បាស់​ល្អ ឬ​លេង​ហ្គេម​តែប៉ុណ្ណោះ​នោះទេ តែ​យើង​អាច​ប្រើ​វា​ក្នុងការ​បំពេញការងារ​ប្រចាំថ្ងៃ​បាន​យ៉ាង​ល្អ ជាមួយ​ប៊ិច​ដ៏​អស្ចារ្យ​របស់​វា (S Pen) ។ អ្វីដែល​កាន់តែ​ពិសេស​ទៀត​នោះ ជាមួយ​ដំណើរការ​ប្រព័ន្ធ Android 8.1 Oreo ស្មា​ត​ហ្វូ​ន​ដ៏​ទំនើប​នេះ មាន​សមត្ថភាព​កាន់តែ​ខ្ពស់ជាង​មុន និង​ដើរ​លឿន​ជាង​មុន ដោយ​ប្រើ​បន្ទះ​ឈី​ប Exynos 9810 ភ្ជាប់​ដោយ RAM ទំហំ 6 GB/មេ​មូ​រី 128 GBនិង 8 GB/មេ​មូ​រី 512 GB ថែមទាំង​អាច​បន្ថែម​ម៉េ​ម៉ូ​រី​កាត micro SD រហូតដល់​512GB ដោយ​មិនចាំបាច់​បារម្ភ ពី​ការ​ឆាប់​ពេញ​នោះទេ។

ចំពោះ​កំលាំង​ម៉ាស៊ីន​មាន​សមត្ថភាព​ខ្ពស់បំផុត ថ្ម​កាន់​បានយូរ និង​មុខងារ​កាន់តែ​ឆ្លាត​វៃថ្មីៗបន្ថែមទៀត។ រីឯ​ការថតរូប​វិញ គឺថា​ខប់ៗម៉​ង់ Galaxy Note9  ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា​ចុងក្រោយ​នៃ​កាមេរ៉ា​ភ្លោះ​ដ៏​ឆ្លាត​វៃ​ដែលមាន​សមត្ថភាព​ចាប់យក​រូបភាព​កាន់​ច្បាស់​និង​ស្អាត​ជាង​មុន​ទោះ​ស្ថិតក្នុង​ស្ថានភាព​ងងឹត​បន្តិច​ក៏ដោយ​ជាមួយនឹង​IOS ( F1.5/F2.4)។បន្ថែម​លើ​នេះ​ទៀត មុខងារ​ផ្ដល់ដំណឹង​របស់​កាមេរ៉ា នឹង​ប្រាប់​ដល់​អ្នក​ជាមុន​ក្នុងពេល​ថត ប្រសិនបើ​មាន​អ្នកណាម្នាក់​ធ្មេចភ្នែក, មាន​ចំណុច​ណាមួយព្រឹល, កញ្ចក់​ស្រអាប់ និង​ពន្លឺ​មិន​គ្រប់គ្រាន់ ដូចនេះ​នឹង ធ្វើ​ឲ្យ​ការថតរូប​របស់​បាន​កាន់តែ ល្អ​ឥត​ទាស់។ក្នុងនោះ​ផងដែរ​លោកអ្នក​ក៏​អាច​រីករាយ​នឹង​ការថត selfie ជាមួយ S-Pen ដោយ​អ្នក​ពុំ​ចាំបាច់​កាន់​កាមេរ៉ា ឬ​ប្រើ​ដង​selfie ឡើយ៕