
រាជធានីភ្នំពេញ៖ ពិតជាពិសេសទៀតហើយ! សម្រាប់ប្រិយមិត្តដែលកំពុងចង់បានស្មាតហ្វូនមួយតម្លៃសមរម្យ និងមានសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់ ពេលនេះអាចរីករាយជាមួយប្រូម៉ូសិន ទិញភ្លាម បញ្ចុះតម្លៃភ្លែតពី Nokia។ អតិថិជនទាំងអស់ដែលជាវស្មាតហ្វូនស៊េរីចុងក្រោយ Nokia 6.2 និង Nokia 7.2 នឹងទទួលបានការលក់បញ្ចុះតម្លៃយ៉ាង ពិសេសមិនធ្លាប់ មានពីមុន ព្រមជាមួយការថែមកាដូជើងទ្រទូរស័ព្ទមួយភ្លាមៗ។
អ្នកតំណាងក្រុមហ៊ុន KTH Cambodia ដែលជាក្រុមហ៊ុនទទួលសិទ្ធិផ្ដាច់មុខចែកចាយ និងលក់ទូរស័ព្ទ NOKIA ក្នុងទីផ្សារប្រទេសកម្ពុជា បានឲ្យដឹងថា ត្បិតឆ្នាំនេះ យើងមិនប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរដូចរាល់ឆ្នាំក្ដី ប៉ុន្តែក្រុមហ៊ុននៅផ្ដល់ជូនប្រូម៉ូសិនពិសេសដល់អតិថិជនជាមួយនឹងការលក់បញ្ចុះតម្លៃលើស្មាតហ្វូនចំនួនពីម៉ូដែល គឺ Nokia 6.2 បញ្ចុះពី $219 នៅសល់ត្រឹមតែ $179 និង Nokia 7.2 បញ្ចុះពី $289 នៅសល់ត្រឹមតែ $249 ប៉ុណ្ណោះ សម្រាប់អ្នកគាំទ្រទូទាំងប្រទេស។ អ្នកតំណាងខាងលើបន្តថា អតិថិជនទាំងអស់អាចរកជាវទូរស័ព្ទទាំងពីរម៉ូដែលជាមួយតម្លៃពិសេសខាងលើនៅគ្រប់ហាងលក់ទូរស័ព្ទ និងទីតាំង SmartShop ទូទាំងប្រទេស ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។
ចំពោះលក្ខណសម្បត្តិសំខាន់ៗ Nokia 7.2 រួមមាន៖
- អេក្រង់៖6.3 អ៊ីង Full HD+, PureDisplay
- ពណ៌៖ បៃតង និងប្រផេះ
- ប្រព័ន្ធដំណើរការ៖ Android 10, RAM ទំហំ 6GB, បន្ទះឈីប Qualcomm SDM660 Snapdragon 660 (14 nm)
- ទំហំផ្ទុក៖ 128GB អាចថែមកាតមេម៉ូរីបានដល់ 512 GB
- កាមេរ៉ាក្រោយ៖ 48 MP, 5 MP depth sensor, 8 MP sensor with ultra-wide lens
- កាមេរ៉ាមុខ៖ 20 MP
- ថ្ម៖ Non-removable 3500 mAh
- មុខងារសុវត្ថិភាព៖ ស្កេនក្រយៅដៃ
ដោយឡែក លក្ខណសម្បត្តិសំខាន់ៗ Nokia 6.2 រួមមាន៖
- អេក្រង់៖6.3 អ៊ីង Full HD+, PureDisplay
- ពណ៌៖ ខ្មៅ និងព្រឹលទឹកកក
- ប្រព័ន្ធដំណើរការ៖ Android 9 Pie (នឹង Update ទៅ Android 10 ឆាប់ៗនេះ), RAM ទំហំ 4GB, បន្ទះឈីប Qualcomm® Snapdragon™ 636
- ទំហំផ្ទុក៖ 64GB អាចថែមកាតមេម៉ូរីបានដល់ 512 GB
- កាមេរ៉ាក្រោយ៖ 16 MP, 5 MP depth sensor, 8 MP sensor with ultra-wide lens
- កាមេរ៉ាមុខ៖ 8 MP
- ថ្ម៖ Non-removable 3500 mAh
- មុខងារសុវត្ថិភាព៖ ស្កេនក្រយៅដៃ
សូមបញ្ជាក់ថា Nokia 6.2 & 7.2 ជាស្មាតហ្វូនកម្រិតថវិកាដែលត្រូវបានអភិវឌ្ឍយ៉ាងល្អទៅលើការទស្សនាវីដេអូ និងរូបភាពនានាយ៉ាងត្រជាក់ភ្នែកក្នុងកម្រិត HDR ជាមួយនឹងអេក្រង់ប្រភេទ PureDisplay។ លើសពីនេះ លោកអ្នកអាចបង្កើតភាពច្នៃប្រឌិតជាមួយនឹងការថតរូបចេញពីកាមេរ៉ាភ្លោះ 3 គ្រាប់ និងបច្ចេកវិទ្យា AI Imaging ហើយមានល្បឿនលឿន ព្រមជាមួយថាមពលថ្មសាកថ្មម្ដង អាចប្រើបាន 2 ថ្ងៃឯនោះ។ ដូច្នេះ សូមរួសរាន់ឡើង! កុំឲ្យឱកាសដ៏ពិសេសនេះកន្លងហួសឲ្យសោះ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងបានតាមរយៈលេខទូរស័ព្ទ 012879 707៕