កប់ Xiaomi ប្រកាសត្រៀមបង្ហាញខ្លួនស្មាតហ្វូនមាន Ram រហូត 10GB នៅថ្ងៃទី 25 នេះ

កាលពី​ថ្ងៃ​ម្សិលមិញ​នេះ ក្រុមហ៊ុន Xiaomi របស់​ចិន​បានបង្ហាញ​នូវ​រូបភាព Teaser Poster បញ្ជាក់​យ៉ាងច្បាស់​នូវ​ពេលវេលា និង​លក្ខណៈពិសេស​មួយ​របស់​កំពូល​ស្មា​ត​ហ្វូ​ន Mi Mix 3 មាន 10GB ហើយ​ដំណើរការ​ដោយ​ប្រព័ន្ធ 5G ថែម​ទៀតផង។

តាមរយៈ​រូបភាព Poster នោះ យើង​អាច​មើល​យ៉ាងច្បាស់ ក្រុមហ៊ុន​ចិន​មួយ​នឹង​ដាក់ចេញ​នូវ​ទូរស័ព្ទ Mi Mix 3 បំពាក់​នូវ​អេក្រង់​លាត​ពេញ​ផ្ទៃ​ខាងមុខ ស្ទើរតែ​គ្មាន​គែម​អេក្រង់ ហើយ​ស្មា​ត​ហ្វូ​ន​នេះ​នឹង​ប្រកាស​ជា​ផ្លូវ​នៅ​ថ្ងៃទី 25 ខែតុលា ឆ្នាំ 2018 នៅក្នុង​ទីក្រុង​ប៉េកាំង របស់​ប្រទេស​ចិន។ យ៉ាងណាមិញ លក្ខណៈសម្បត្តិផ្សេងៗរបស់​ទូរស័ព្ទ​នេះ មិន​ត្រូវបាន​ក្រុមហ៊ុន​បង្ហើប​ឲ្យ​ដឹង​ទេ ដូច្នេះ​សូម​តាមដាន​ជាមួយ​យើង ថា​តើ​វា​មាន​រូបរាង​បែប សមត្ថភាព​ខ្លាំង​កម្រិត​ណា​បើ​ប្រៀប​នឹង Mate 20 ដែល​ទើប​ចេញ​កាលពី​ថ្ងៃទី 16 នោះ៕