
ដូចអ្វីដែលបានគ្រោងទុក ឆ្នាំនេះ ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei បានធ្វើឲ្យពិភពស្មាតហ្វូនមានភ្ញាក់ផ្អើលជាថ្មី ជាមួយនឹងទូរស័ព្ទត្រកូល Mate ទាំង ៤ ស៊េរី ដែលមានរូបរាង និងលក្ខណៈសម្បត្តិខុសៗគ្នា រួមទាំងតម្លៃផងដែរ។
ក្នុងថ្ងៃសម្ពោធ Huawei ឲ្យឈ្មោះពួកវាទាំង ៤ ថា Mate 20, Mate 20 Pro, Mate 20 X និង Mate 20 RS Porsche Design ដែលមានសមត្ថភាពខ្លាំងជាងគេ ហើយមានទំហំខុសៗគ្នាគឺ ៦,៥៣ អញ / ៦,៣៩អ៊ីញ និង ៧,២អ៊ីញ។
Huawei Mate 20 (4GB + 128GB) នឹងមានតម្លៃប្រហែល ៩២០ដុល្លារ ហើយ Mate 20 (6GB + 128GB) នឹងមានតម្លៃប្រហែល ៩៨០ដុល្លារ ដែលនឹងមានលក់ចាប់ពីថ្ងៃទី១៧ តុលានេះហើយ។ ចំណែក Huawei Mate 20 Pro (6GB + 128GB) នឹងមានតម្លៃប្រហែល ១២១០ ដុល្លារ ខណៈដែលម៉ូដែល Mate 20 X (6GB +128GB) នឹងមានតម្លៃប្រហែល ១០៤០ដុល្លារ នឹងមានលក់នៅថ្ងៃទី២៦ តុលាខាងមុខ។
សម្រាប់ម៉ូដែល PORSCHE DESIGN Huawei Mate 20 RS (8GB +256GB) នឹងមានតម្លៃប្រហែល ១៩៦០ដុល្លារ ហើយ Mate 20 RS (8GB +512GB) តម្លៃរហូតដល់ ២៤២០ដុល្លារដែលនឹងមានលក់ចាប់ពីថ្ងៃ១៦ វិច្ឆិកាក្រោយនេះ៕