
ក្រុមហ៊ុន Qualcomm ថ្មីៗនេះបានប្រកាសចេញឈីបជំនាន់ថ្មី Snapdragon 850 សម្រាប់ទ្រទ្រង់ mobile computer platform ពោលគឺជាកុំព្យូទ័រប្រើ Windows 10 តែម្ដង ដែលវាត្រូវបានឌីហ្សាញផ្ដល់ការចំណាយប្រើថាមពលតិច ហើយមានសមត្ថភាពដំណើរការខ្ពស់។
អនុប្រធានជាន់ខ្ពស់ និងអ្នកគ្រប់គ្រងទូទៅនៅផ្នែក Mobile Business Unit របស់ Qualcomm Technologies, Inc បានលើកឡើងថា ក្រុមហ៊ុន Asus បានធ្វើការជាមួយ Samsung ដើម្បីជួយផ្ដល់ការប្រើប្រាស់បែបឈីបលើឧបករណ៍ចល័ត ជាមួយនឹងមុខងារមានអត្ថប្រយោជន៍ និងការកម្សាន្តនៃ Windows 10។ ការពង្រីកក្រុមផលិតផល ដោយធ្វើការជាមួយក្រុមហ៊ុនទូរស័ព្ទឈានមុខ Samsung គឺមានសារសំខាន់សម្រាប់យើង ក្នុងការផលិតចែកចាយឈីបជំនាន់ថ្មីសម្រាប់ប្រើលើកុំព្យូទ័រ។
ស្ថាបត្យកម្មថាមពលដែលមានប្រសិទ្ធភាព ត្រូវបានរចនាឡើងដើម្បីគាំទ្រ ប្រសិទ្ធភាពដំណើរការជាងមុន ៣០% ហើយ AI performance ល្អជាងមុន ៣ដង និងល្បឿនតំណភ្ជាប់ដល់ 1.2gigabits per second LTE ហើយកើនឡើងដល់ ២៥ ម៉ោងនៃការប្រើប្រាស់ ឬអាចប្រើច្រើនថ្ងៃសម្រាប់លក្ខខណ្ឌប្រើប្រាស់ធម្មតា៕