ស្ងាត់ៗមានដំណឹងថា HTC ត្រៀមបញ្ចេញស្មាតហ្វូន U13 Plus បំពាក់កាមេរ៉ាបង្កប់ក្រោយអេក្រង់

បរទេស៖ ខណៈពេលដែល​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ជាច្រើន​ហាក់​នៅ​ទ្រឹង មិនមាន​បញ្ចេញ​អ្វី​ក្រោយ​ពិភពលោក​កំពុង​ជួប​វិបត្តិ​ដោយសារ​មេរោគ Covid-19ស្រាបតែថ្មីៗមាន​ដំណឹង​មក​ថា ក្រុមហ៊ុន HTC កំពុង​ញាប់ដៃ​ចង់​ដាក់ចេញ​ស្មា​ត​ហ្វូ​នU13 Plus ដំណើរការ​ដោយ​ប្រព័ន្ធ 5Gជាមួយ​រាង​ឡើង​កប់​លើ​ផ្ទៃ​អេក្រង់ AMOLED កោង​ទាំង​សង លើ​កម្រិត 90Hzនិង​ប្រើ​កាមេរ៉ា​មុខ​បង្កប់​នៅក្រោម​អេក្រង់​ដំបូង​គេ។

បើតាម​ព័ត៌មាន​បែកធ្លាយ HTC U13 Plus អាច​នឹង​ប្រើ​កាមេរ៉ា​ក្រោយ​មាន​រាង​ការ៉េ​បួន​ជ្រុង​របស់​ក្រុមហ៊ុន​Sony ទំហំ 48 MP ប្រភេទ Telephotoអាច Zoom បាន 3 ដង​និង​មួយទៀត​ជា Ultra Wide មាន​ទំហំ 20 MP។ យ៉ាងណាមិញ ចំពោះ​លក្ខណៈសម្បត្តិ​ផ្សេងទៀត​នៃ​ស្មា​ត​ហ្វូ​ន​នេះ​មិនត្រូវ​បាន​ប្រភព​បង្ហើប​ឱ្យដឹង​នៅឡើយ​ទេ សូម្បីតែ​ថ្ងៃ​បង្ហាញខ្លួន​ប៉ុន្តែ​មាន​អ្នកខ្លះ​និយាយថា​វា​នឹង​ចេញ​រូបរាង​មិន​ហួស​ពី​ឆ្នាំ 2020នេះ​ទេ៕

ប្រភព៖ Concept Phone