
Grab នឹងទទួលយក Microsoft Azure លើវេទិកាពេញនិយម Cloud ក្រុមហ៊ុន Microsoft នឹងធ្វើការវិនិយោគបែបយុទ្ធសាស្រ្តជាមួយនឹង Grab កិច្ចព្រមព្រៀងរយៈពេលប្រាំឆ្នាំនេះនឹងបង្ហាញឲ្យឃើញថាភាគីទាំងពីរសហការគ្នាលើគម្រោងបច្ចេកវិទ្យាជាច្រើនរួមទាំងទិន្នន័យធំ ៗ បច្ចេកវិទ្យា AI និង ដំណោះស្រាយក្នុងការធ្វើដំណើរ ។
ប្រទេសសឹង្ហបុរី និង Redmond, WA – ថ្ងៃទី ៩ ខែ តុលា ឆ្នាំ ២០១៨ – ក្រុមហ៊ុន Microsoft Corp. និង ក្រុមហ៊ុន Grab ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មដឹកជញ្ជូនតាមតម្រូវការ ការទូទាត់ប្រាក់តាមទូរស័ព្ទចល័ត និងសេវាកម្មពីប្រព័ន្ធអនឡាញទៅសេវាកម្មដោយផ្ទាល់(offline)នៅអាស៊ីអាគ្នេយ៍ បានប្រកាសពីការចាប់ដៃគូ យុទ្ធសាស្រ្តមួយដែលនឹងផ្លាស់ប្តូរការផ្តល់ជូននូវសេវាកម្មបែបឌីជីថល និងការធ្វើដំណើរនៅក្នុងតំបន់ដោយ បង្កើននូវអានុភាពនៃជំនាញលំដាប់ថ្នាក់ពិភពលោករបស់ក្រុមហ៊ុន Microsoft ក្នុងការសិក្សាពីយន្តការ និងសមត្ថភាពនៃបច្ចេកទេស AI ដទៃទៀត ។ ស្របពេលដែលនេះជាជំហានដំបូងក្នុងការសហការគ្នាយ៉ាង ទូលំទូលាយរវាងក្រុមហ៊ុនទាំងពីរនេះ ក្រុមហ៊ុន Grab(ហ្គ្រេប) នឹងទទួលយក Microsoft Azure ជាប្រព័ន្ធ Cloud ដែលពេញនិយមរបស់ខ្លួនហើយក្រុមហ៊ុន Microsoft នឹងធ្វើវិនិយោគបែបយុទ្ធសាស្ត្រទៅលើក្រុមហ៊ុន Grab(ហ្គ្រេប) ។
លោក Ming Maa ប្រធានក្រុមហ៊ុន Grab(ហ្គ្រេប) បាននិយាយថា «ភាពជាដៃគូនេះបង្ហាញពីកិច្ចសហការ យ៉ាងស៊ីជម្រៅជាមួយក្រុមហ៊ុន Microsoft លើគម្រោងបច្ចេកវិទ្យាជាច្រើនរួមទាំងទិន្នន័យធំៗ និងសមត្ថភាព ដែលនឹងផ្លាស់ប្តូរការផ្តល់ជូននូវសេវាកម្មប្រចាំថ្ងៃ និងដំណោះស្រាយក្នុងការធ្វើដំណើរនៅអាស៊ីអាគ្នេយ៍» ។ លោកបន្តថា «ក្នុងនាមជាក្រុមហ៊ុនដែលនាំមុខផ្នែកបច្ចេកវិទ្យានៅលើពិភពលោក ការវិនិយោគរបស់ក្រុមហ៊ុន Microsoft ទៅលើក្រុមហ៊ុន Grab(ហ្គ្រេប) បង្ហាញពីតួនាទីរបស់យើងក្នុងនាមជាអ្នកប្រើប្រាស់បច្ចេកវិទ្យាឈាន មុខគេនៅក្នុងតំបន់។ យើងសង្ឃឹមថានឹងសហការជាមួយក្រុម
ហ៊ុន Microsoft ក្នុងការខិតខំលើកកម្ពស់ការផ្ដល់ ជូនសេវាកម្មដឹកជញ្ជូនតាមតម្រូវការ និងផ្ដល់បទពិសោធន៍ក្នុងការប្រើប្រាស់សេវាកម្មពី ប្រព័ន្ធអនឡាញទៅ សេវាកម្មដោយផ្ទាល់(O2O) ជូនអ្នកប្រើប្រាស់»។
លោកស្រី Peggy Johnson អនុប្រធានប្រតិបត្តិនៅក្រុមហ៊ុន Microsoft បាននិយាយថា «ការចាប់ដៃគូជាមួយ Grab(ហ្គ្រេប) នឹងបើកឱកាសថ្មីក្នុងការច្នៃប្រឌិតទាំងការវិវត្តយ៉ាងឆាប់រហ័សក្នុងវិស័យឧស្សាហកម្ម និងការរីក ចម្រើនក្នុងតំបន់។ យើងមានការរំភើបក្នុងការធ្វើការរួមគ្នាដើម្បីផ្លាស់ប្តូរបទពិសោធន៍អតិថិជនក៏ដូចជាបង្កើន ការផ្តល់សេវាកម្មបែបឌីជីថលដល់អ្នកប្រើប្រាស់រាប់លាននាក់ដែលពឹងផ្អែកលើការដឹកជញ្ជូនដែលមានសុវត្ថិភាព និងមានតម្លៃសមរម្យ មានទាំងការដឹកជញ្ជូនចំណីអាហារនិងទំនិញ ការទូទាត់ប្រាក់តាមទូរស័ព្ទចល័ត និងសេវាកម្មហិរញ្ញវត្ថុ»។
ក្នុងនាមជាក្រុមហ៊ុនការប្រើប្រាស់សេវាកម្មពីប្រព័ន្ធអនឡាញទៅសេវាកម្មដោយផ្ទាល់(O2O) ឈានមុខគេនៅ អាស៊ីអាគ្នេយ៍ Grab(ហ្គ្រេប) ដំណើរការនៅ ២៣៥ទីក្រុង ទូទាំង៨ប្រទេសនៅអាស៊ីអាគ្នេយ៍ និងគណនី អនឡាញរបស់ Grab(ហ្គ្រេប) និងកម្មវិធី Grab Pay គឺជាកម្មវិធីឈានមុខគេនៅអាស៊ីអាគ្នេយ៍។
តាមរយៈភាពជាដៃគូនេះ ក្រុមហ៊ុន Grab(ហ្គ្រេប) នឹងទទួលយក Microsoft Azure ជាប្រព័ន្ធ Cloud ដែលពេញ និយមរបស់ខ្លួន ដោយទាញយកទិន្នន័យឈានមុខគេ និងសមត្ថភាពនៃបច្ចេកវិទ្យា AI ដើម្បីធ្វើឱ្យវេទិការបស់ Grab(ហ្គ្រេប) មានប្រសិទ្ធិភាព និងបង្កើនភាពជឿជាក់។ តាមរយៈកិច្ចសហការនេះក្រុមហ៊ុននឹងស្វែងយល់អំពី គម្រោងបច្ចេកវិទ្យាដែលមានភាពច្នៃប្រឌិតជាច្រើន ដែលបង្កើន និងផ្លាស់ប្តូរបទពិសោធន៏ Grab(ហ្គ្រេប) សម្រាប់ អ្នកប្រើប្រាស់ ដៃគូអ្នកបើកបរ អ្នកជំនួញ និងភ្នាក់ងាររបស់ Grab(ហ្គ្រេប) ។ គម្រោងការបង្កើតថ្មីពិសេសទាំងនេះរួមមាន:
ទិន្នន័យធំ បច្ចេកវិទ្យា AI និងយន្តការសិក្សា
– ដើម្បីបង្កើនសន្តិសុខនិងសុវត្ថិភាពដល់អ្នកដំណើរនិងអ្នកបើកបរ ក្រុមហ៊ុន Grab(ហ្គ្រេប) នឹងធ្វើការជា មួយក្រុមហ៊ុន Microsoft ក្នុងការស្វែងរកយន្តការត្រឹមត្រូវថ្មីៗ ដូចជាការស្កេនផ្ទៃមុខតាមទូរស័ព្ទជាមួយ បច្ចេកវិទ្យា AI ដែលមានស្រាប់ សម្រាប់អ្នកបើកបរ និងអតិថិជនដែលបានធ្វើការជ្រើសរើស ជំនួសឲ្យ ការត្រួតពិនិត្យអត្តសញ្ញាណ ដែលជួយផ្គូរផ្គងអត្តសញ្ញាណអ្នកបើកបរ និងអ្នកដំណើរទៅកាន់ដំណើរ ការនៃការកក់។
– Grab(ហ្គ្រេប) នឹងស្វែងយល់ពីការប្រើប្រាស់សេវាកម្មវិភាគទិន្នន័យ និងត្រួតពិនិត្យព័ត៌មានក្លែងក្លាយ របស់ Microsoft Azure ដើម្បីធ្វើឱ្យកាន់តែប្រសើរ និងការពារលើការក្លែងបន្លំប្រតិបត្តិនៅលើប្រព័ន្ធរបស់ Grab(ហ្គ្រេប)
– ក្រុមហ៊ុនទាំងពីរមានគម្រោងប្រើប្រាស់នូវសមត្ថភាពដំណើរការភាសាដើមរបស់ក្រុមហ៊ុន Microsoft ដើម្បីផ្តល់ជូនអតិថិជននូវការបកប្រែតាមពេលវេលាពិតប្រាកដ និងបង្កើត AI chatbot ដូច្នេះអតិថិជន របស់ Grab(ហ្គ្រេប) អាចចូលរួមក្នុងការផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមក។
– យន្តការសិក្សាដ៏ល្អបំផុតរបស់ក្រុមហ៊ុន Microsoft និងសមត្ថភាព AI នឹងត្រូវបានប្រើប្រាស់ដើម្បីជម្រុញ ដល់ «ម៉ាស៊ីនផ្ដល់ការណែនាំ» កម្រិតខ្ពស់របស់ Grab(ហ្គ្រេប) ដែលវិភាគទិន្នន័យ និងឥរិយាបថរបស់ អ្នកប្រើប្រាស់ ដើម្បីផ្តល់ជូននូវសេវាកម្មបែបផ្ទាល់ខ្លួននិងការផ្តល់ការណែនាំតាមរយៈកម្មវិធី Grab(ហ្គ្រេប) ។
– Grab(ហ្គ្រេប) ក៏គ្រោងនឹងធ្វើការជាមួយក្រុមហ៊ុន Microsoft ដើម្បីស្វែងយល់ពីការស្គាល់រូបភាព និងចក្ខុ វិស័យបច្ចេកវិទ្យាកុំព្យូទ័រដែលនឹងជម្រុញឱ្យបានកាន់តែប្រសើរឡើងនូវបទពិសោធន៍របស់អ្នកប្រើប្រាស់និងអ្នកបើកបរ។ ដើម្បីជួយបង្កើនការបង្កើតផែនទី Grab(ហ្គ្រេប) គ្រោងនឹងទាញយកប្រយោជន៍ពី សមត្ថភាពយន្តការសិក្សារបស់ក្រុមហ៊ុន Microsoft ។
ផ្នែកផ្សេងទៀតនៃការសហការ
– សមាហរណកម្ម Microsoft Outlook: Grab(ហ្គ្រេប) នឹងផ្តល់នូវជម្រើសនៃការដឹកជញ្ជូនតាមតម្រូវការ ដល់អ្នកប្រើប្រាស់របស់កម្មវិធី Outlook ដូច្នេះពួកគេនឹងអាចកក់ដោយផ្ទាល់ក្នុងកម្មវិធីដោយប្រើប្រតិទិន ដើម្បីរំលឹក។
– Microsoft Kaizala: Grab(ហ្គ្រេប) នឹងសាកល្បងកម្មវិធី Kaizala របស់ក្រុមហ៊ុន Microsoft ដែលជា កម្មវិធីទូរស័ព្ទចល័តនិងសេវាកម្មសម្រាប់ទំនាក់ទំនងជាក្រុមដែលមានទ្រង់ទ្រាយធំ និងការគ្រប់គ្រង ការងារដើម្បីបង្កើនប្រសិទ្ធភាពនិងប្រសិទ្ធផលនៃក្រុមការងារដែលផ្ដល់សេវាទៅអតិថិជនរបស់ក្រុមហ៊ុន Grab(ហ្គ្រេប)
– ដំណោះស្រាយនៅក្នុងរថយន្ត: ក្រុមហ៊ុនទាំងពីរនឹងធ្វើការសហការគ្នាលើការដាក់បញ្ចូលនូវការកម្សាន្ត ក្នុងរថយន្ត និងដំណោះស្រាយផលិតភាពការងារនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។
– សមាហរណកម្មក្នុងការផ្ដល់រង្វាន់: ក្រុមហ៊ុន Microsoft នឹងស្វែងយល់អំពីការរួមបញ្ចូល Microsoft Rewards Gift Card ទៅក្នុងកម្មវិធីរបស់សមាជិក Grab Rewards។
###
អំពី Grab
Grab(ហ្គ្រេប) គឺជាកម្មវិធីមួយក្នុងចំណោមកម្មវីធីទូរស័ព្ទដែលពេញនិយមបំផុត ដែលភ្ជាប់សេវាកម្មពីប្រព័ន្ធ អនឡាញទៅសេវាកម្មដោយផ្ទាល់(O2O) នៅអាស៊ីអាគ្នេយ៏។ សេវាកម្មទាំងនោះមានដូចជា ការធ្វើដំណើរ ការញ៉ាំអាហារ ការដឹកជញ្ជូនឥវ៉ាន់ជាដើម – ហើយក៏អាចទូទាត់ប្រាក់តាមរយៈគណនីអនឡាញ។ Grab(ហ្គ្រេប) ជឿជាក់ថា ប្រជាជននៅតំបន់អាស៊ីអាគ្នេយ៍ទាំងអស់គួរតែទទួលបានអត្ថប្រយោជន៍ពីសេដ្ឋកិច្ចឌីជីថល ហើយ ក្រុមហ៊ុនក៏ផ្តល់លទ្ធភាពក្នុង ការដឹកជញ្ជូនដែលមានតម្លៃសមរម្យ ដែលប្រកបដោយសុវត្ថិភាព ការដឹកជញ្ជូន ទំនិញ និងចំណីអាហារ ការទូទាត់ប្រាក់តាមទូរស័ព្ទចល័ត និងសេវាកម្មហិរញ្ញវត្ថុ។ បច្ចុប្បន្ននេះ Grab(ហ្គ្រេប) កំពុងតែផ្តល់សេវាកម្មនៅប្រទេសសិង្ហបុរី ឥណ្ឌូណេស៊ី ហ្វីលីពីន ម៉ាឡេស៊ី ថៃ វៀតណាម មីយ៉ាន់ម៉ា និងកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់វែបសាយ៖ www.grab.com។
អំពី Microsoft
ក្រុមហ៊ុន Microsoft (Nasdaq “MSFT” @microsoft) បង្កើតឱ្យមានការផ្លាស់ប្តូរឌីជីថលសម្រាប់សម័យកាលនៃ Cloud និង ការវិភាគទិន្នន័យ រួមទាំងការស្វែងរកដំណោះស្រាយយ៉ាងឆ្លាតវៃ។ បេសកកម្មរបស់ Microsoft គឺដើម្បីផ្តល់អំណាចដល់មនុស្សគ្រប់រូប និងអង្គភាពទាំងអស់នៅលើពិភពលោក ដើម្បីទទួលបានសមិទ្ធផលកាន់តែច្រើន។