Nokia 5310 ស៊េរីឆ្នាំ 2020 មកដល់កម្ពុជាហើយ ជាមួយតម្លៃត្រឹមតែ $38 ប៉ុណ្ណោះ

ភ្នំពេញ៖ ថ្មីៗនេះ ក្រុមហ៊ុន Nokia ប្រចាំកម្ពុជា បានប្រកាសចេញលក់ទូរស័ព្ទ Nokia 5310 ស៊េរីឆ្នាំ 2020 ក្នុង​តម្លៃ $38 ជាមួយរូបរាងថ្មី សមត្ថភាពកាន់តែពិសេសជាងមុន ពីលើ Nokia 5310 Xpress​ Music ចាស់​ដែល​​​ធ្លាប់​ចេញលក់កាលពីឆ្នាំ 2007 ដោយផ្ដោតចម្បងលើការស្ដាប់តន្ត្រី និង​បើក​វិទ្យុ​ដោយ​មិន​ចាំ​បាច់​ប្រើ​កាស​។

ទូរស័ព្ទ Nokia 5310 ស៊េរីឆ្នាំ 2020  មានអេក្រង់ទំហំ 2.4 អ៊ីញ ជាប្រភេទ QVGA Display ដែលត្រូវបាន​ប្រើ​ប្រាស់​ឈីប MediaTek MT6260A អង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 16MB និងវាអាចធ្វើការបន្ថែម​ទំហំ​ផ្ទុក​ពី​ខាង​ក្រៅ​តាមរយៈរន្ធ MicroSD Card បានទំហំ 32GB។ វាក៏ត្រូវបានបង្កើតឡើង​សម្រាប់​ផ្គាប់​​ចិត្ត អ្នក​ដែល​និយម​ស្ដាប់​តន្ត្រី​លើទូរស័ព្ទលក្ខណៈ Xpress​ Music  ជាមួយនឹងរន្ធបំពងសំឡេងធំៗចំនួន 2 ផ្ដល់​នូវ​សំឡេងច្បាស់ និងខ្លាំងល្អ។

Nokia 5310 (2020) មានប្រើ Bluetooth 3.9, មានរន្ធដោតកាស, ស្ដាប់វិទ្យុដោយមិនបាច់ប្រើ​កាស, មានកាមេរ៉ា VGA អម​ដោយ​ភ្លើង Flash នៅពីក្រោម, ប្រើប្រាស់រន្ធសាកថ្មជាប្រភេទ MicroUSB និង​វា​មាន​ថាមពល​ថ្មទំហំ 1,200mAh ដែលអាចធ្វើការដោះដូរបាន។ បន្ថែមពីនេះ Nokia 5310 អាច​ប្រើ​ស៊ីម​បានចំនួន 2 ដោយ​ពេល​ប្រើ​ស៊ីម​​មួយវាអាច Standby បានដល់ទៅ 30 ថ្ងៃ ហើយបើប្រើស៊ីម 2 ក្នុង​ពេល​តែ​មួយ​អាច Standby បានប្រហែល 22 ថ្ងៃ ហើយក៏ប្រើ Facebook ឬបើកអ៊ីនធើណែតបានយ៉ាងល្អ។

ជាមួយគ្នានេះដែរ ក្រុមហ៊ុន Nokia ប្រចាំកម្ពុជា ក៏បានណែនាំនូវជម្រើសពណ៌ក្រហមថ្មី សម្រាប់ទូរស័ព្ទ Nokia 2720 Flip បន្ថែមពីលើពណ៌ខ្មៅ ដែលមើលទៅកាន់តែមានភាពទាក់ទាញ។ Nokia 2720 Flip ជា​ទូរស័ព្ទ​ប្រភេទ​បត់ និង​មុខងារ​​ទំនើបៗ​ដូចជា អាចតភ្ជាប់ជាមួយបណ្ដាញប្រព័ន្ធ 4G LTE, រត់នៅលើ KaiOS និងជាពិសេសរួមជាមួយ ជំនួយ​ការ​ឌីជីថលឆ្លាតវៃ Google Assistant។ ទូរស័ព្ទនេះ មានអេក្រង់ទំហំ 1.3 អ៊ីញ (240×240) នៅផ្នែកខាងក្រៅ និងអេក្រង់ទំហំ 2.8 អ៊ីញ (QVGA) នៅផ្នែកខាងក្នុង។ វាក៏មានផ្ទុករ៉េមទំហំ 512MB ជាមួយនឹងអង្គផ្ទុកទិន្នន័យទំហំ 4GB ដែលអាចបន្ថែមកាត MicroSD ពីខាងក្រៅទៀតបាន ហើយដើរដោយបន្ទះឈីប Snapdragon 205 ផងដែរ។ លើសពីនេះទៅទៀត យើងក៏ឃើញមានកាមេរ៉ាទំហំ 2MP បូកជាមួយនឹងភ្លើង Flash ទុកជំនួយថតនៅពេលងងឹត នៅសន្ទះខាងក្រោយ ដោយ​វា​មាន​ប៊ូតុង​បន្ថែម​មួយ សម្រាប់ចុចបើកជំនួយការ Google Assistant នៅពេលត្រូវការវាភ្លាមៗតែម្ដង។

ទូរស័ព្ទបត់ Nokia 2720 Flip មានថាមពលថ្មទំហំ 1,500mAh ដែលត្រូវបានសន្យាមកថា នឹងអាចទ្រទ្រង់​ការ​ហៅ​​តាមប្រព័ន្ធ 4G បានរយៈពេលដល់ទៅ 6 ម៉ោងកន្លះ និងទុកចោលបានរយៈពេល 28 ថ្ងៃឯណោះ។ ចំណែក​ឯមុខ​ងារពិសេសមួយ ដូចជាស្មាតហ្វូនទូទៅដែរ គឺជាមុខងារចែករំលែក Hotspot អ៊ីនធើណេតទៅកាន់ស្មាតហ្វូន​ដទៃ​ទៀត ក៏មាននៅលើទូរស័ព្ទបត់ Nokia 2720 Flip នេះដូចគ្នា។

 

ប្រិយមិត្ត​ទាំងអស់​ដែល​ចង់បាន​ទូរស័ព្ទ Nokia 5310 ក្នុងតម្លៃ $38 និង Nokia 2720 Flip ជម្រើសពណ៌ថ្មី ​តម្លៃ $89 នៅ​គ្រប់​ហាង​លក់​ទូរស័ព្ទ​ទាំងអស់​ទូទាំងប្រទេស​ក​ម្ពុ​ជា។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​បាន​តាម​រយៈ​​លេខ​ទូរស័ព្ទ 012879 707៕