
ក្រោយរង់ចាំអស់រយៈពេលជាយូរ អំពីតម្លៃផ្លូវការទូរស័ព្ទ iPhone Xs និង Xs Max ពីក្រុមហ៊ុន Apple សម្រាប់ទីផ្សារកម្ពុជា ព្រឹកថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០១៨ តម្លៃផ្លូវទូរស័ព្ទទាំង ២ នេះ ត្រូវបានបង្ហាញហើយដោយក្រុមហ៊ុន Futureworld Cambodia ។
តាមការបង្ហោះលើទំព័រ Facebook របស់ក្រុមហ៊ុន Futureworld Cambodia បានសរសេរថា Coming Soon…iPhone XS , XS Max, iPhone XR #Once for All new iPhone Generations ដែលមានន័យថាទូរស័ព្ទទាំង ២ នេះនឹងមកដល់ទីផ្សារខ្មែរយើងឆាប់ៗនេះ។
ជាមួយនឹងគ្នានេះ បុក្គលិកផ្នែកក៏បានប្រាប់ The Plus News តាមទូរស័ព្ទ iPhone Xs និង Xs Max នឹងបើកឲ្យធ្វើការ Pre-Order ចាប់ពីថ្ងៃនេះ រហូតដល់ទី ២៧ ខែតុលា ហើយនឹងទទួលបានទូរស័ព្ទនៅថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០១។
ចំពោះទូរស័ព្ទ iPhone Xs ៖
- ទំហំ ៦៤GB មានតម្លៃ ១២៤៦ ដុល្លារ
- ទំហំ ២៥៦GB មានតម្លៃ ១៤២៨ ដុល្លារ
- ទំហំ ៥១២GB មានតម្លៃ ១៧១៨ ដុល្លារ
ដោយឡែកទូរស័ព្ទ iPhone Xs Max៖
- ទំហំ ៦៤GB មានតម្លៃ ១៣៦៨ ដុល្លារ
- ទំហំ ២៥៦GB មានតម្លៃ ១៥៤៨ ដុល្លារ
- ទំហំ ៥១២GB មានតម្លៃ ១៧៨៨ ដុល្លារ