
រាជធានីភ្នំពេញ ២០ តុលា ២០១៨៖ ស្ថិតក្នុងកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ជាមួយបទពិសោធន៍ដ៏យូរអង្វែង ក្រុមហ៊ុន HMD Global បាននាំយកនូវទូរស័ព្ទ Nokia 8110 4G ដើម្បីមកបម្រើសេចក្ដីត្រូវការរបស់អតិថិជន ប៉ុន្តែកន្លងមកនេះមានភាពមិនប្រក្រតីជាច្រើនទាក់ទងនឹង Nokia 8110 4G នៅក្នុងទីផ្សារប្រទេសកម្ពុជា ដោយសារតែមានការលក់យ៉ាងព្រោងព្រាតនូវផលិតផលក្លែងក្លាយ ពោលគឺមិនមែនជារបស់សុទ្ធពីក្រុមហ៊ុន Nokia ឡើយ។ ក្នុងករណីនេះ អតិថិជនទាំងអស់ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការទិញទូរស័ព្ទ Nokia 8110 4G យកទៅប្រើប្រាស់ ព្រោះការទិញប៉ះចំផលិតផលក្លែងក្លាយបណ្ដាលឲ្យខកចិត្ត និងបាត់បង់ផលប្រយោជន៍ដែលខ្លួនរំពឹងទុក។
លោក គៀង សុខផេង អ្នកគ្រប់គ្រងក្រុមហ៊ុន HMD Global ប្រចាំនៅប្រទេសកម្ពុជា និងឡាវ បានមានប្រសាសន៍ថា «Nokia គឺស្លាកសញ្ញាល្បីល្បាញដ៏យូរអង្វែងណាស់មកហើយ ដោយយើងទទួលស្គាល់ថា ជាស្លាកសញ្ញាមួយដែលយកចិត្តទុកដាក់ និងខិតខំធានាធ្វើយ៉ាងណាសម្រេចបាននូវផលិតផលដែលមានគុណភាពខ្ពស់ ប៉ុន្តែសម្រាប់ផលិតផលក្លែងក្លាយដែលកំពុងវាយលុកទីផ្សារនេះ អាចធ្វើឲ្យអ្នកយល់ច្រឡំថាជាទូរស័ព្ទ Nokia 8110 4G សុទ្ធ ប៉ុន្តែគុណភាព និងបទពិសោធន៍ខុសគ្នាស្រឡះ»។
ជាមួយគ្នានេះដែរ HMD Global ក៏បានណែនាំអតិថិជនរបស់ខ្លួនឲ្យស្គាល់ច្បាស់ពីទូរស័ព្ទ Nokia 8110 4G ពិតប្រាកដចៀសវាងការចាញ់បោកអ្នកលក់ ហើយចំពោះតម្លៃដែល HMD Global ប្រកាសក្នុងថ្ងៃដាក់លក់ជាផ្លូវការណ៍ ៦៩ ដុល្លារអាមេរិក ។
សូមមើលការណែនាំខាងក្រោម៖
ទូរស័ព្ទ Nokia 8110 4G មានអេក្រង់ 2.4 អ៊ីង នេះអាចប្រើប្រាស់បានស៊ីម 2 ជាមួយអង្គផ្ទុកទិន្នន័យ 512MB និងអាចបន្ថែមអង្គចងចាំបានរហូតដល់ 64GB ជាមួយទំហំកាមេរ៉ា 2 មេហ្គាភិសែល ដែលមានថាមពលថ្មកាន់បានដល់ទៅ 20 ម៉ោង និងនិយាយទូរស័ព្ទបានរហូតដល់ទៅ 8 ម៉ោង។
ក្រៅពីនេះ វាក៏មានសមត្ថភាពប្រើប្រាស់កម្មវិធីពេញនិយមដូចជាជំនួយការ Google (Google Assistant) Google Search ផែនទីរបស់ Google (Google Maps) និង Facebook បន្ថែមពីនេះ អាចផ្ញើ និងទទួលអ៊ីម៉ែល ឬ Contact និង Calendar ដែលបាន sync ជាមួយ Gmail និង Outlook.com។ បន្ថែមពីនោះ ទូរស័ព្ទ Nokia 8110 4G ត្រូវបានបន្ថែមនូវមុខងារដ៏ពិសេសមួយសម្រាប់ការចែករំលែកអ៊ីនធឺណិត WiFi (Wireless Hotspot) ចេញពីទូរស័ព្ទនេះផ្ទាល់លើប្រព័ន្ធ 4G LTE បានយ៉ាងរលូន។
សម្រាប់ព័ត៍មានបន្ថែម សូមទំនាក់ទំនង៖ [email protected] ,
HMD Press Office: [email protected]
អំពីក្រុមហ៊ុន HMD Global
ការិយាល័យកណ្តាលនៅ Espoo ប្រទេសហ្វាំងឡង់ HMD Global Oy គឺជាផ្ទះរបស់ទូរស័ព្ទ Nokia ។ ក្រុមហ៊ុន HMD រចនានិងលក់ទូរស័ព្ទស្មាតហ្វូន និងទូរស័ព្ទដែលផ្តោតសំខាន់លើអតិថិជននិងចំណុចតម្លៃ។ ជាមួយនឹងការប្តេជ្ញាចិត្តចំពោះការច្នៃប្រឌិតនិងគុណភា របស់ HMD គឺមានអាជ្ញាប័ណ្ណផ្តាច់មុខនៃស្លាកយីហោ Nokia សម្រាប់ទូរស័ព្ទនិងថេប្លេត (tables)។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅ មើល www.hmdglobal.com ។
Nokia គឺជាក្រុមហ៊ុនដែលបានចុះបញ្ជីសាជីវកម្មNokia ។ Android, Google និងម៉ាកផ្សេងទៀតគឺជាក្រុមហ៊ុននិមិត្តសញ្ញារបស់ Google LLC ស្របពេលដែលOreo គឺជាយីហោរបស់ក្រុមហ៊ុនអន្តរជាតិ Mondelez International, Inc.group ។ ក្រុមហ៊ុន Qualcomm និង Snapdragon គឺជាពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន Qualcomm Incorporated ដែលបានចុះឈ្មោះនៅក្នុងសហរដ្ឋអាមេរិក និងប្រទេស ដទៃទៀត។ ក្រុមហ៊ុន Qualcomm Snapdragon គឺជាផលិតផលរបស់ Qualcomm Technologies, Inc.។