
បរទេស៖ ក្នុងស្ថានភាពដែលពិភពលោកកំពុងភ័យខ្លាចរឿងមេរោគកូវិដ 19 ខណៈក្រុមហ៊ុនជាច្រើនត្រូវបិទទ្វា ហើយនាំមកធ្វើការពីផ្ទះ កាលពីថ្ងៃម្សិលមិញនេះ ក្រុមហ៊ុន Facebook បានធ្វើការដាក់ចេញនូវកម្មវិធី Messenger Rooms ថ្មីមួយ អាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើ Video Call ជាក្រុមបានរហូត 50 នាក់។
ការដាក់ចេញកម្មវិធីថ្មីនេះ ត្រួវបានគេមើលឃើញថា Facebook កំពុងចង់ប្រកួតប្រជែងជាមួយកម្មវិធី Zoom ដែលកំពុងទទួលបានការគាំទ្រខ្លាំងនៅអំឡុងពេល COVID-19 នេះ។ សម្រាប់កម្មវិធីនេះ មិនតម្រូវឲ្យអ្នកប្រើប្រាស់មានគណនី Facebook ដូចមុនឡើយ ដោយអ្នកប្រើប្រាស់គ្រាន់តែបង្កើត Link មួយ ហើយផ្ញើទៅអ្នកដែលយើងចង់ឲ្យចូលរួមជាការស្រេច។
បើមានឲ្យមែនទែនទៅ Messenger Rooms មានលក្ខណៈដូចគ្នាទៅនឹងកម្មវិធី Zoom ដូច្នោះដែរ ប៉ុន្តែវាមិនមានកំណត់ពេលវេលាអ្វីទាំងអស់។ កម្មវិធីនេះដែរ ក៏អនុញ្ញាតឲ្យប្រើប្រាស់លេងមុខងារ AR ហើយ Admin ដែលជាអ្នកបង្កើតការ Call មានសិទ្ធបិទ ឬបើកមិនឲ្យនរណាចូលរួមអំឡុងពេល Call ផងដែរ៕