មាន​ដឹង​អត់ ថា​រូប​ថត 360 ដឺក្រេ ដែល​គេ​បង្ហោះ​ចូល Facebook គេ​ថត​បែប​ម៉េច?

ប្រិយមិត្តប្រហែលជា​ធ្លាប់​ឃើញ​ហើយ​នូវ​ប្រភេទ​រូបភាព 360 ដឺ​ក្រេ ដែល​មិត្ត និង​អ្នក​ប្រើ​ផ្សេងទៀត​ផូស​ចូល Facebook រួចមកហើយ។ ដោយ​រូបភាព​ប្រភេទ​នេះ អាចឲ្យ​យើង​អាច​ទស្សនា​ទិដ្ឋភាព​បាន​ជុំវិញខ្លួន​អ្នក​ថត​លើ​ទំហំ 360 ដឺ​ក្រេ។

ជាមួយនឹង​ចំណុច​នេះ តើ​លោកអ្នក​បានដឹង​ពី​របៀប​ថតរូប​បែបនេះ​ទេ? បាទ ចំពោះ​គន្លឹះ​នៃ​ការថត​នេះ វា​មិន​ពិបាក​អ្វី​ទេ ឲ្យ​លោកអ្នក​អនុវត្តតាមរ​បៀ​ប​ខាងក្រោម៖

  1. មុនដំបូង សូម​ដោ​ន​ឡូដ​កម្មវិធី Google Street View តាមរយៈ App StorePlay Store ជាមុនសិន
  2. បន្ទាប់មក បើក​កម្មវិធី Google Street View ហើយ​ចុច​លើស​ញ្ញា +
  3. បន្ទាប់មកទៀត ចុច​លើ Camera
  4. បង្វិល​កាមេរ៉ា​ទៅរក​រង្វង់​ពណ៌​ទឹកក្រូច ហើយ​រង់ចាំ​មួយសន្ទុះ ដើម្បី​ឲ្យ​កម្មវិធី​ចាប់យក​រូបភាព
  5. បង្វិល​កាមេរ៉ា​ទៅ​ជ្រុង​ផ្សេងទៀត ហើយ​ស្វែងរក​ចំណុច​ពណ៌​ទឹកក្រូច ដូច​ចំណុច​ទី 4
  6. បន្ទាប់ពី​ថត​គ្រប់​ជ្រុង​អស់ហើយ សូម​ចុច​លើស​ញ្ញា Tick ដើម្បី Save ចូល Camera Roll
  7. ចុងក្រោយ ចូលទៅ​កាន់​កម្មវិធី Facebook ហើយ​ធ្វើការ Post រូប​ដូច​ធម្មតា៕