Xiaomi ស៊ីដាច់ Samsung និង vivo នៅទីផ្សារ……….

ស្ថាប័ន​ស្រាវជ្រាវ​ទីផ្សារ Counterpoint ថ្មីៗនេះ​បាន​បញ្ចេញ​របាយការណ៍​ចំណែក​ទីផ្សារ​ស្មា​ត​ហ្វូ​ន​នៅ​រយៈពេល ៣ ខែ​ជាប់​គ្នា Xiaomi ជាប់​ចំណាត់ថ្នាក់​ក្រុមហ៊ុនទូរស័ព្ទ​មាន​ចំណែក​ទីផ្សារ​ធំ​បំផុត​នៅ​ឥណ្ឌា​ប្រចាំត្រីមាស​ទី ៣ ឆ្នាំ២០១៨ រីឯ Samsung បាន​លេខ ២ ហើយ vivo បាន​ចំណាត់ថ្នាក់​លេខ ។

របាយការណ៍​បានបង្ហាញ​ឱ្យឃើញ ក្រុមហ៊ុន​ដែល​កាន់កាប់​ចំណែក​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ធំ​បំផុត​បាន​ទៅលើ Xiaomi ដែល​ក្ដាប់​ក្នុង​ដៃ ២៧% ហើយ​អ្នក​បន្ទាប់​បាន​ទៅលើ Samsung និង Vivo ដែល​យកបាន ២៣% និង ១០%។ ចំណែក Oppo បាន​ចំណាត់ថ្នាក់​ទី៥ ខណៈ Micromax ជា​អ្នក​លេខ៤ ជាមួយ​អត្រា​ចែកចាយ​ស្មា​ត​ហ្វូ​ន ៩% ចន្លោះ​ពី​ខែកក្កដា ដល់​ខែកញ្ញា។ របាយការណ៍​ថែមទាំង​បង្ហាញ​ឲ្យ​ឃើញថា បរិមាណ​ចែកចាយ​ស្មា​ត​ហ្វូ​ន​សរុប​គឺមាន​ការកើនឡើង ២៤% ប្រៀបធៀប​នឹង​ត្រីមាស​មុន ហើយ ៥% ធៀប​នឹង​ត្រីមាស​ដដែល​ឆ្នាំទៅ។ កំណើន​នេះ បានធ្វើ​ឲ្យ​ឥណ្ឌា​ក្លាយជា​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ដ៏​ធំ គឺមាន​អត្រា​អ្នកប្រើប្រាស់​ទូរស័ព្ទ​ច្រើនជាង​អាមេរិក។ នេះ​បើតាម​ការបញ្ជាក់​ពី​បុគ្គលិក​របស់ Counterpoint លោក Karn Chauhan។

សរុប​តួលេខ​ចែកចាយ​លក់​ស្មា​ត​ហ្វូ​ន​នៅ​ទីផ្សារ​ឥណ្ឌា​មាន ៤០០លាន​គ្រឿង បាន​ឈានមុខ​លើ​បរិមាណ​ចែកចាយ​នៅ​ទីផ្សារ​អាស៊ី​ដែល​ស្ថិតនៅ​លំដាប់​ទី២ ក្នុង​ពិភពលោក។ យោងតាម​របាយការណ៍​ដដែល​ឲ្យ​ដឹង​ទៀតថា ស្ទើរតែ ១/៣ នៃ​ស្មា​ត​ហ្វូ​ន​ដែល​បាន​លក់​ចេញ គឺ​ស្ថិតនៅក្នុង​ខ្ទង់​តម្លៃ​ពី ១៥០ដុល្លារ ទៅ ២៥០ដុល្លារ ខណៈដែល​ការមកដល់ Pocophone F1 (ដែល​ហៅ​ឈ្មោះថា Poco F1 នៅ​ទីផ្សារ​ឥណ្ឌា) បាន​ជួយ Xiaomi ច្បាម​យក​ទីផ្សារ​ដឹកមុខ​គេ​នៅ​ឥណ្ឌា។ ចំណែក​តារាង​សំណាង​របស់ Samsung វិញ គឺ​ស្មា​ត​ហ្វូ​ន J-Series ក្នុងនោះ​រួមមាន J6 និង J8 ហើយក៏​រាប់ទាំង J2 Core ដែល​រត់​ដោយ Android Go ផងដែរ៕