កុំបារម្ភ! ត្បិតតែគ្មាន Google Play Store ប៉ុន្តែអ្នកប្រើប្រាស់ស្មាតហ្វូន Huawei នៅតែអាចទាញយកម្មវិធី និងហ្គេមជាច្រើនចេញពី AppGallery ជំនួសវិញ

ដូចអ្វីដែលអ្នកប្រើប្រាស់ធ្លាប់ដឹងហើយថា ស្មាតហ្វូនរបស់ Huawei ម៉ូដែលក្រោយៗ​មួយចំ​នួន​មិន​ត្រូវ​បាន​ដំឡើង និងប្រើប្រាស់សេវាកម្ម និងកម្មវិធី Play Store ទៀតទេ បន្ទាប់ពីមានបំរាមពីរដ្ឋាភិបាលអាមេរិក។ ប៉ុន្តែក្រោយមានរឿងនេះ ក្រុមហ៊ុនចិនមួយនេះ ក៏បានដាក់ចេញនូវកម្មវិធី AppGallery របស់ខ្លួនជំនួសវិញ ដើម្បីឲ្យអ្នកប្រើប្រាស់អាចទាញយកកម្មវិធី និងហ្គេម បានធម្មតា។

សម្រាប់ AppGallery មានកម្មវិធី និងហ្គេមល្បីៗជាច្រើនដែលអ្នកប្រើប្រាស់ត្រូវការ។ ក្នុងនោះ​សម្រាប់​ទីផ្សារ​កម្ពុជា AppGallery បានរៀបចំកម្មវិធីមួយកញ្ចប់ក្នុងប្រអប់ស្រាប់ និងអាចដោនឡូត Facebook, YouTube, TikTok, IG, Grab, ទិញខោអាវ Zando, ទិញទំនិញខ្មែរ 24, Myphsar, App កាម៉ង់ម្ហូប Egets ឬ App ល្បីៗ មិនចាំបាច់ចំណាយពេលយូរជាមួយ Huawei AppGallery លឿនរហ័សទាន់ចិត្ត ហើយ Free ទៀត (បង្ហាញ នូវការ Download Install App នៅក្នុង Huawei AppGallery ជាក់ស្តែង)។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei បានបញ្ជាក់ថា បច្ចុប្បន្នមានចំនួនអ្នកប្រើប្រាស់ AppGallery បានកើន​ឡើង​ជា​រៀងរាល់ខែ ដោយពេលនេះមានជាង 400 លាននាក់នៅទូទាំងពិភពលោក។ ចំនួនតួលេខទាំងអស់នេះ ពិតជាកើនឡើងលឿនមែនទែន បើប្រៀបធៀបទៅនឹងចំនួនអ្នកប្រើប្រាស់ប្រចាំខែកាលពីឆ្នាំ 2019 គឺមានត្រឹមតែ 400,000 នាក់ប៉ុណ្ណោះ។

សូមបញ្ជាក់ថា ត្បិតតែមិនមានកម្មវិធី និងសេវាកម្មពី Google មកស្រាប់ ប៉ុន្តែអ្នកប្រើប្រាស់ក៏នៅតែទាញយក និងដំឡើងកម្មវិធីទាំងនោះ បានដោយខ្លួនឯង ដោយគ្រាន់តែស្វែងរក File APK នៅក្នុងអ៊ីន​ធើណែត​ជា​ការ​ស្រេច៕