ខប់ៗ ទូរស័ព្ទ Nokia 2.1 មកដល់ខ្មែរហើយតម្លៃត្រឹម ១១៥ ដុល្លារប៉ុណ្ណោះ!

រាជធានី​ភ្នំពេញ៖ បន្ទាប់​បង្ហាញខ្លួន​នៅ​ទីផ្សារ​បរទេស​មួយរយៈ ពេលនេះ​ទូរស័ព្ទ​ជំនា​ន់ទី ២ នៃ​ស្រ​ឡាយ Nokia 2 គឺ​ទូរស័ព្ទ Nokia 2.1 ឆ្នាំ ២០១៨ បានមក​ដល់ និង​មាន​លក់​ជា​ផ្លូវ​ហើយ ក្នុង​ទីផ្សារ​ខ្មែរ​មានតម្លៃ​ត្រឹមតែ ១១៥ ដុល្លារ ជាមួយនឹង​សមត្ថភាព​ចំរុះ ត្រូវចិត្ត​បំផុត​សម្រាប់​ប្រិយមិត្ត​ដែល​ចង់បាន​ស្មា​ត​ហ្វូ​ន​តម្លៃ​ទាប អេក្រង់​ធំ ហើយ​កាន់​ថ្ម​បានយូរ។

សម្រាប់​ទូរស័ព្ទ Nokia 2.1 ក្រុមហ៊ុន​បាន​ពង្រីក​បន្ថែម​នូវ​សមត្ថភាព​បង្ហាញ​រូបភាព ថាមពល​ថ្ម និង​ការបញ្ចេញ​សំឡេង។ ទូរស័ព្ទ​នេះ​មាន​អេក្រង់​ទំហំ ៥.៥ អ៊ី​ញ​ប្រភេទ LCD ត្រូវបាន​ការពារ​ដោយ​កញ្ចក់ ២.៥D នៅ​ពីលើ ជាមួយ​កម្រិត​បង្ហាញ​រូបភាព HD (៧២០ x ១០៨០ ភិ​ច​ស៊ែ​ល)។ រន្ធ​ស្ដាប់​សំឡេង​ចេញចូល និង​រន្ធ​បំពង​សំឡេង មាន​សភាព​ទ្រវែង​ប៉ុនគ្នា​នៅ​ផ្នែក​ខាងមុខ​ទាំង ២ ដែល​ផ្ដល់​ឲ្យ​ការ​ស្ដាប់​ចម្រៀង​បាន​ឭ​ច្បាស់ និង​ខ្លាំង​ល្អ។

ចំពោះ​សមត្ថភាព​ដំណើរ Nokia 2.1 ប្រើ​នូវ​ឈី​ប Snapdragon 425 មាន CPU Cortex-A53 ប្រសើរ​ជាង​មុន មាន​ចំនួន ៨ គ្រាប់ រត់​នៅក្នុង​ល្បឿន ១.៤ GHz និង​ជី​ភី​យូ Adreno 308 អម​ជាមួយ RAMទំហំ ១ GB និង​អង្គ​ផ្ទុក​ទិន្នន័យ ៨ GB ក្នុង​ម៉ាស៊ីន ហើយក៏​អាច​បន្ថែម​មេម៉ូរី ក្រៅ​បាន​ដល់ ១២៨ GB ផងដែរ។ កាមេរ៉ា​ក្រោយ ៨ មេ​ហ្គា​ភិ​ច​ស៊ែ​ល អាច​ថត​វីដេអូ​ក្នុង​កម្រិត ៧២០p និង​កាមេរ៉ា​មុខ ៥ មេ​ហ្គា​ភិ​ច​ស៊ែ​ល​ផងដែរ។ ចំណុច​ពិសេស​សម្រាប់ Nokia 2.1 គឺ​ថាមពល​ថ្ម​តែម្ដង វា​ថាមពល​ថ្ម​រហូតដល់ ៤,០០០ mAh អាច​ប្រើប្រាស់​វា​បាន ២ ថ្ងៃ​យ៉ាង​ងាយ​តែម្ដង​សម្រាប់​ការប្រើ​ទូទៅ។

 

សម្រាប់​ការទិញ​ទូរស័ព្ទ Nokia 2.1 នឹង​ទទួល​បានការ​ថែម​ជូន​ស្គ្រី​ន​ការពារ​អេក្រង់, កាបូប​ក្រវ៉ាត់​ចង្កេះ ដ៏​ស្រស់ស្អាត​មួយ រួម​នឹង​ស៊ីម​កាត Cellcard ដែលមាន Free អ៊ី​ន​ធើ​ណែ​ត​ទំហំ 10GB រៀងរាល់ខែ សម្រាប់​រយៈពេល ពេញ​មួយឆ្នាំ ថែម​ទៀតផង៕