ទូរស័ព្ទមហាលឿន Sony Xperia 1 II ត្រៀមចេញលក់នៅលើទីផ្សារជប៉ុន

ក្រុមហ៊ុន​ចែកចាយ​ទូរស័ព្ទ​នៅ KDDI របស់ជប៉ុន​បាន​ប្រកាសថា​នឹង​ចាប់​ផ្ដើម​ចេញ​លក់​ទូរស័ព្ទ​ទំនើប​ Sony Xperia 1 II នៅថ្ងៃទី 22 ខែឧសភា​ខាង​មុខ​នេះ ក្នុង​តម្លៃ​ប្រហែល​ជា 1243 ដុល្លារ​អាមេរិក​ សម្រាប់​ម៉ូដែល​ដែល​មាន RAM ទំហំ 8GB និងទំហំ​ផ្ទុក​ក្នុង​ម៉ាស៊ីន 256GB។

ចំណែកឯ ក្រុមហ៊ុន NTT docomo ក៏​រំពឹង​ថា​នឹង​ចេញ​លក់​ទូរស័ព្ទ​ម៉ូដែល​នេះដល់​អតិថិជន​ដែល​ជា​ជនជាតិ​ជប៉ុន​របស់​ខ្លួន​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះផង​ដែរ។

បើទោះបី​មាន​ការប្រកាស​ពី​ការ​ចេញ​លក់​ទូរស័ព្ទ​ឆ្លាតវៃ Sony Xperia 1 II នៅប្រទេស​ជប៉ុន​យ៉ាង​ណា​ក្ដី​ ក៏មិន​ទាន់​មាន​ដំណឹង​ផ្លូវ​ការ​ណា​មួយ​បង្ហាញ​ពី​ថ្ងៃ​ចេញ​លក់​នៅ​ប្រទេស​នានាជុំវិញ​សកលលោក​នោះ​ទេ​ ដែល​ជា​ការ​ធ្វើឱ្យប្រិយមិត្ត​គាំទ្រ​ទូរស័ព្ទ​របស់ Sony មាន​ការខក​ចិត្ត​យ៉ាង​ខ្លាំង​។ ប៉ុន្តែ គេរំពឹង​ថា​ទូរស័ព្ទ​ម៉ូដែល​នេះអាច​នឹង​ចេញ​លក់​នៅ​លើ​ទីផ្សារ​ពិភព​លោក​នា​ចុង​ខែ​នេះ​ ហើយ​ប្រសិន​បើ​មិនមាន​ការ​ចេញលក់​ជា​សកល​នោះទេ ក៏អាច​នឹង​មាន​ការ​បើក​ការ​កុម្ម៉ង់​ទុក​មុន​ឆាប់ៗ​នេះ​ផង​ដែរ។

 

គួរ​បញ្ជាក់​ផង​ដែរថា ក្រុមហ៊ុន Sony បានប្រកាស​បង្ហាញ​វត្ត​មាន​ទូរស័ព្ទ​ម៉ូដែល Xperia 1 II តាំង​ពី​ខែកុម្ភៈ ដើមឆ្នាំ​នេះ ដែលទូរស័ព្ទ​នេះ​មាន​អេក្រង់​ទំហំ 6.5 អ៊ីង ប្រភេទ OLED បង្ហាញ​រូប​ទំហំ 4K មាន​កាមេរ៉ាភ្លោះ 3 គ្រាប់ ដែល​កាមេរ៉ា​ចម្បង​មាន​ទំហំ 12 មេហ្គាភិចសែល បំពាក់​ទៅ​ដោយ​បច្ចេកវិទ្យា​ថត​រូប​ទំនើប និង​ទាន់​សម័យ និង​ប្រើ​ថ្ម​ថាមពល 4000mAh៕

ប្រភព៖ GSMARENA