Oppo Find X2 Pro នឹងមានសមាជិកពណ៌ថ្មីមួយទៀត នៅសប្ដាហ៍ក្រោយ

បរទេស៖ Oppo Find X2 Pro ត្រូវបានចាប់ផ្តើមដំបូងដែលមានជំរើសពីរពណ៌គឺ Orange Vegan Leather និង Ceramic Black ហើយកាលពីពេលថ្មីៗនេះ Oppo បានប្រកាសថា នឹងដាក់ពណ៌ថ្មីមួយបន្ថែមទៀតនៅសប្ដាហ៍ក្រោយនោះគឺពណ៌ Gray Vegan Leather ។

ទូរស័ព្ទ Oppo Find X2 Pro ពណ៌ថ្មីនេះ នឹងបំពាក់នៅលើម៉ាស៊ីនដែលមាន RAM 12GB និងអង្គផ្ទុក 256 GB​ និងប្រើឈីប Snapdragon 865 ។ អេក្រង់ប្រភេទ OLED បង្ហាញរូបភាព QHD+ កម្រិត 120 Hz refresh rate និងមានថ្មទំហំ 4,260 mAh អាចសាកបានក្នុងកម្រិត 65W ។ ចំពោះតម្លៃវិញគឺ 980ដុល្លារ នៅក្នុងប្រទេសចិន ៕

ប្រភព៖ gsmarena