Huawei ចេញលក់ Mate Xs 5G នៅខ្មែរ ខ្វះ 1 ដុល្លារ 3K

ភ្នំពេញ៖ បន្ទាប់ពីចេញលក់ធ្វើឲ្យកក្រើកទីផ្សារចិន និងពិភពលោក ពេលនេះស្មា​ត​ហ្វូ​ន​អេក្រង់​បត់ Huawei Mate xs 5G បានមកដល់ទីផ្សារកម្ពុជា យើងហើយ ដោយក្រុមហ៊ុនប្រកាសលក់ក្នុងតម្លៃ 2,999 ដុល្លារ សម្រាប់ជម្រើស Ram 8 GB និង​អង្គ​ផ្ទុក​ទិន្នន័យ 512 GB ជាមួយ​នឹង​ការថែមជូនស្រោម​ទូរស័ព្ទ Original និងកាស​ឥត​ខ្សែ Huawei Freebuds 3 ដែលមាន​តម្លៃ $169។

Mate xs 5G មិនមែនជាស្មាតហ្វូនមិនសម្រាប់អ្នកប្រើប្រាស់ទូទៅនោះទេ ប៉ុន្តែវាត្រូវបានបង្កើតឡើង​សម្រាប់​អ្នក​មិនខ្វល់រឿង​លុយ និងមានតម្រូវការខ្ពស់ត្រូវនឹងសមត្ថភាពរបស់ស្មាតហ្វូនមួយនេះ។ ចំពោះតម្លៃ 2,999 ក្រុមហ៊ុនបញ្ជាក់ថា ជាតម្លៃមួយទាបជាងទីផ្សារស្រុកក្រៅ និងប្រៀបធៀបទៅនឹងពេលវាចេញលក់ដំបូង។

Huawei Mate Xs 5G មានអេក្រង់​មុខ 6.6” OLED អេក្រង់​ក្រោយ 6.38” កម្រិត​បង្ហាញ​ច្បាស់ 2K ហើយអាចចប្រើជា​ថេ​ប្លេ​ត​ឆ្លាត​វៃ​ក៏បានជាមួយអេក្រង់​លាត​ពេញ 8 អ៊ីញ។ វាប្រើនូវបន្ទះឈីប Kirin 990 5G  Soc បំពាក់​បច្ចេកវិទ្យា 5G (NSA and SA 5G) និងមាន​ខួរក្បាល NPU ដែលជា​មូលដ្ឋានគ្រឹះ​នៃ​ការបង្កើន​សមត្ថភាព​បច្ចេកវិទ្យា AI ជំនាន់​ទំនើប​ចុងក្រោយ។

ចំពោះផ្នែកកាមេរ៉ា Mate Xs 5G បំពាក់​នូវ​កាមេរ៉ា Leica 4 គ្រាប់ មាន​កាមេរ៉ា​មេ​ទំហំ 40 មេ​ហ្គា​ភិ​ក​ស៊ែ​ល សម្រាប់​ថត​ប្លង់​ទូទៅ អាច​ថតរូប​បាន​រហូត​ទៅ អាច​ថតរូប​បាន​រហូត​ទៅ 30x កាមេរ៉ា​ទី​ពីរ​ទំហំ 8 មេ​ហ្គា​ភិ​ក​ស៊ែ​ល សម្រាប់​ថត​ប្លង់​ហ្ស៊ូ​ម (អនុវត្តន៍​3x Optical Zoom) កាមេរ៉ា​ទី​បី​ទំហំ 16 មេ​ហ្គា​ភិ​ក​ស៊ែ​ល សម្រាប់​ថត​ប្លង់​ទូលាយ និង​ថត​ប្លង់​គៀក​បែប Macro និង កាមេរ៉ា​ទី​បួន ជា​ឡេ​ន 3D TOF សម្រាប់​ជំនួយ​ដល់​ការថត​រូបភាព​និង​វីដេអូ​ព្រាល​ផ្ទៃ​ខាងក្រោយ (Bokeh)។

ដោយឡែកទៅលើអេក្រង់​បត់​របស់ Huawei Mate X2 5G ទ្រទ្រង់​ការប្រើប្រាស់​កម្មវិធី Multi-Window ពី​អេក្រង់​លាត​ពេញ 8” ទៅជា​អេក្រង់​ឯករាជ្យ​ពីរ​ផ្សេងគ្នា ប៉ុន្តែ​សម្គាល់ការ​ប្រើប្រាស់​ដំណាលគ្នា ហើយ​អាច​ផ្លាស់ប្តូរ​កម្មវិធី​ឯកសារ​ទៅវិញទៅមក ឧទាហរណ៍ នៅពេលដែល​យើង​កំពុង​ឆែក​សារ​អ៊ី​ម៉ែ​ល​រើស​រូបភាព​កែសម្រួល លើ​អេក្រង់​ទី1 យើង​ក៏​អាច​កក់​ចំណាំ ឬ​ធ្វើ​កិច្ចការផ្សេងៗលើ​អេក្រង់​ទី2 ហើយ​វា​សម្គាល់​ការផ្លាស់ ចម្លង​ឯកសារ​គ្នា​ទៅវិញទៅមក។

ទៅលើការ​ទំហំ​ថ្ម​ 4500mAh របស់ Mate Xs 5G អាចសាកថ្មបានលឿន ដោយវាបំពាក់​បច្ចេកវិទ្យា​សាក​ថ្ម​លឿន Huawei SuperCharge 55W សាក 30 នាទី​បាន 85% ​ទទួលស្គាល់​ពី​ស្ថាប័ន TUV របស់​ប្រទេស​អាឡឺម៉ង់៕