ទូរទស្សន៍ សាមសុង Crystal UHD អច្ឆរិយភាពលើសពីការមើលឃើញ និងការកម្សាន្តដ៏ឥតខ្ចោះ

(ភ្នំពេញ) ថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២០៖ ពេលទំនេរ​ក្រៅពី​ការងារ និង​ការសិក្សា អផ្សុក​ពេក​ពេល​នៅផ្ទះ​មិនដឹង​ធ្វើ​អ្វី​ក៏​មើល​ទូរទស្សន៍​ធម្មតា​ដើម្បី​លំហែរ​អារម្មណ៍! ប៉ុន្តែ​លោកអ្នក​ប្រាកដ​ទេ​ថា​ទូរទស្សន៍​ដែល​លោកអ្នក​កំពុង​ទស្សនា​កម្សាន្ត​នោះ​អាច​ផ្តល់ឱ្យ​លោកអ្នក​នូវ​ភាព​ភ្ញាក់ផ្អើល…ភាពងាយស្រួល…ភាពទំនើប​ទាន់សម័យ និង​ភាពសប្បាយ​រីករាយ​យ៉ាងច្រើន​សម្បូរបែប និង​មាន​ភាពរស់រវើក​ដែរឬទេ?

មិនបាច់​រក​នឹក​ឆ្លើយ​ច្រើន​ទេ​ដឹង​តែ​អត់​ហើយ…! ជាមួយនឹង​ទូរទស្សន៍ សាម​សុង គ្រី​ស្តា​ល់ យូ​អេ​ច​ឌី ( Samsung Crystal UHD TV) ថ្មី​ប្រចាំឆ្នាំ២០២០ នេះ​ត្រូវបាន​បំពាក់​មកជា​មួយ​បច្ចេកវិទ្យា​ថ្មី​ចុងក្រោយ​បំផុត​របស់ សាម​សុង ធ្វើឱ្យ​ការ​ទស្សនា​តាម YouTube, លេង​ហ្គេម, ស្តាប់​ចម្រៀង, ច្រៀង Karaoke ដោយ​ការបញ្ជា​តាម​សំឡេង​ជា​ភាសា​ខ្មែរ, និង​កម្មវិធីផ្សេងៗទៀត​ចេញពី​ទូរស័ព្ទដៃ​ទៅកាន់​ទូរទស្សន៍ (Screen Mirroring) ដោយ​ធ្វើការ​បង្ហាញ​លើ​អេក្រង់​ទូរទស្សន៍​ដ៏​ធំ…ច្បាស់​ត្រជាក់​ភ្នែក​បំផុត​ជាមួយ​ក្រុមគ្រួសារ​បាន​យ៉ាង​រីករាយ​រាយ!

និយាយ​ទៅ​ដូច​ការ​ទស្សនា​ភាពយន្ត​ក្នុង​រោងកុន​អ៊ីចឹង! អ្នកណា​ថា​នៅផ្ទះ​អផ្សុក​នោះ! មាន​ទូរទស្សន៍ សាម​សុង គ្រី​ស្តា​ល់ យូ​អេ​ច​ឌី ( Samsung Crystal UHD TV) គ្មាន​ពាក្យ​ថា​អផ្សុក​នោះទេ!

ទូរទស្សន៍​វៃឆ្លាត​ម៉ូ​ឌែ​ល សាម​សុង គ្រី​ស្តា​ល់ យូ​អេ​ច​ឌី ( Samsung Crystal UHD TV) ថ្មី​ជំនាន់​ចុងក្រោយ​នេះ​គឺ​ត្រូវបាន​រចនា និង​អភិវឌ្ឍន៍​ឡើង​យ៉ាង​ផ្ចិតផ្ចង់​បំផុត​ធ្វើយ៉ាងណា​បំពេញ​តាម​តម្រូវការ​របស់​អតិថិជន​នាពេល​បច្ចុប្បន្ន​ដោយ​ធ្វើការ​ផ្តល់ជូន​នូវ​បទពិសោធន៍​ដ៏​អស្ចារ្យ​បំផុត​ក្នុងការ​ធ្វើឱ្យ​ជីវិត​កាន់តែ​ទំនើប​ទាន់សម័យ និង​រីករាយ​ជានិច្ច!

ខាងក្រោម​នេះ​គឺជា​ចំណុច​ពិសេស​នៃ​ការអភិវឌ្ឍន៍​បច្ចេកវិទ្យា​ចុងក្រោយ​ដែលមាន​តែ​លើ​ទូរទស្សន៍​វៃឆ្លាត​ម៉ូ​ឌែ​ល សាម​សុង គ្រី​ស្តា​ល់ យូ​អេ​ច​ឌី (Samsung Crystal UHD TV)៖

* Boundless Design៖ ទូរទស្សន៍ សាម​សុង គ្រី​ស្តា​ល់ យូ​អេ​ច​ឌី (Samsung Crystal UHD TV) ប្រចាំឆ្នាំ២០២០ នេះ​គឺ​ត្រូវបាន​រចនា​ឡើង​យ៉ាង​ផ្ចិតផ្ចង់​ជាទីបំផុត ធ្វើឱ្យ​កម្រាស់​ទូរទស្សន៍​ស្តើង​ស្អាត​ស្ទើរតែ​គ្មាន​គែម! ដូច្នេះ​លោកអ្នក​អាច​រីករាយ​ជាមួយនឹង​ការបង្ហាញ​រូបភាព​ធំ​ច្បាស់​ល្អ​លើ​អេក្រង់​លាត​ពេញ​តួ​ដែល​ពុំ​ធ្លាប់មាន​ពីមុនមក​ដោយ​ពុំមាន​ការរំខាន​ភ្នែក​ឡើយ!

* Crystal Processor 4K ៖ អាច​បង្ហាញជូន​នូវ​រូបភាព​កាន់តែ​លម្អិត កាន់តែច្បាស់ និង​ពណ៌​កាន់តែ​ដិត​ជ្រៅ​ក្នុង​កម្រិត 4K Resolution ធ្វើឱ្យ​លោកអ្នក​រីករាយ​ជក់ចិត្ត​ជាមួយនឹង​កម្រិត​ភាពច្បាស់​ដ៏​សែន​ម៉ដ្ឋ ភ្លឺ​ច្បាស់​ត្រជាក់​ផ្នែក ពណ៌​ដិត​ជ្រៅ​ដូច​ស្ថិតក្នុង​ធម្មជាតិពិតៗតែម្តង!!

* 4K Upscaling ៖ បច្ចេកវិទ្យា​នេះ​មាន​សមត្ថភាព​ធ្វើឱ្យ​គ្រប់​ប្រភព​រូបភាព ឬ​វីដេអូ​ទាំងអស់​ដែលមាន​លក្ខណៈ​មិនមែន 4K ក៏ដោយ​ក៏​បង្ហាញ​ចេញ​ក្នុង​កម្រិត 4K ពិតៗតែម្តង!

* Mobile View (Mirroring Screen on TV)៖ មុខងារ និង​បច្ចេកវិទ្យា​ថ្មី​មួយ​នេះ​អាចឱ្យ​លោកអ្នក​ភ្ជាប់​ការកម្សាន្ត ឬ​កម្មវិធី​នានា​ពី​ទូរស័ព្ទដៃ​មកកាន់​អេក្រង់​ទូរទស្សន៍​បាន​យ៉ាង​ងាយ​ជាមួយនឹង​បច្ចេកវិទ្យា (Screen Mirroring)! ដូច្នេះ​លោកអ្នក​នឹងមិន​ខកខាន​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ការងារ…ការសិក្សា…និង​ការកម្សាន្ត​ឡើយ!

* Intelligent Voice Assistants៖ ជាមួយនឹង​ជំនួយការ​ក្នុង​ដំណើរការ​ស្វែងរក​តាម Voice សំឡេង​ដោយ Bixby លោកអ្នក​អាច​បញ្ជារ​ទូរទស្សន៍​យ៉ាង​ងាយស្រួល។ លើសពីនេះ លោកអ្នក​អាច​ប្រើ មុខងារ​Voice សំឡេង​ជា​ភាសា​ខ្មែរ​ដើម្បី​ស្វែងរក​វីដេអូ ឬ​បទ​ចម្រៀង​ក្នុង YouTube ដែល​លោកអ្នក​ត្រូវការ​បាន​យ៉ាង​ងាយស្រួល​ជាមួយនឹង​តេ​ឡេ​បញ្ជា​ដែល​ផ្តល់ជូន​ក្នុង​ប្រអប់​ជាមួយ​ទូរទស្សន៍​មក​ស្រាប់!

ជាមួយនឹង​ទូរទស្សន៍ សាម​សុង គ្រី​ស្តា​ល់ យូ​អេ​ច​ឌី (Samsung Crystal UHD TV) ធានាថា​ការកម្សាន្ត​របស់លោក​អ្នក​ពិតជា​អស្ចារ្យ និង​ឥតខ្ចោះ  …! ប្រញាប់​ទិញ​មួយ​សម្រាប់​គ្រួសារ​ឥឡូវនេះ​ភ្លាម​ទៅ​ដើម្បី​បង្កើត​ភាពសប្បាយ និង​សុភមង្គល…!!

សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម​សូម​អញ្ជើញ​មក​ទស្សនា​ផលិតផល​ដោយផ្ទាល់​តាម​ហាង​ទំនើប​ចែកចាយ​ផលិតផល សាម​សុង ទាំងអស់​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ទូទាំងប្រទេស ឬក៏​អាចធ្វើ​ការទំនាក់ទំនង​ទៅកាន់​ផ្នែក​សេវា​បម្រើ​អតិថិជន​តាមរយៈ​ទូរស័ព្ទ​លេខ៖ 1800-20 32 32 !

* បញ្ជាក់៖ រាល់​ការ​ជាវ​ទូរទស្សន៍ សាម​សុង គ្រី​ស្តា​ល់ យូ​អេ​ច​ឌី (Samsung Crystal UHD TV) តាម​បណ្តា​ដេប៉ូ​ចែកចាយ​ផលិតផល សាម​សុង ទាំងអស់​កុំ​ភ្លេច​សួររក​បណ្ណ​ធានា!