ស្ងាត់ៗ Nokia ដាក់លក់ទូរស័ព្ទថ្មី 3 ម៉ូដែលនៅអាមេរិក

ក្រុមហ៊ុន HMD បានដាក់លក់ទូរស័ព្ទថ្មីចំនួន 3 ម៉ូដែលផ្ដាច់មុខឱ្យក្រុមហ៊ុន Cricket wireless នៅសហរដ្ឋអាមេរិក។ ទូរស័ព្ទទាំង 3 ម៉ូដែលនោះជាទូរស័ព្ទដែលមានតម្លៃមធ្យម និងមិនសូវថ្លៃដែលអាចឱ្យអតិថិជនអាចទិញបានដោយមិនចាំបាច់ត្រូវចំណាយច្រើនដើម្បីប្រើទូរស័ព្ទប្រភេទស្មាតហ្វូនដូចជាម៉ូដែល Nokia C5 Endi, Nokia C2 Tava និង Nokia C2 Tennen។

ទូរស័ព្ទ Nokia C5 Endi មានកាមេរ៉ាភ្លោះបីគ្រាប់ ដោយកាមេរ៉ាចម្បងមានទំហំ 13 មេហ្គាភិចសែល កាមេរ៉ា ultra-wide lens ទំហំ 5 មេហ្គាភិចសែល និងកាមេរ៉ា depth sensor 2 មេហ្គាភិចសែល។ លើសពីនេះទូរស័ព្ទទាំងបីម៉ូដែលនេះមានប្រើបច្ចេកវិទ្យា AI សម្រាប់មុខងារផ្សេងៗដូចជា Unlock Face និងប៊ូតុងជំនួយពីហ្គូកហ្គល (Google Assistant Button) ជាដើម។

ខាងក្រោមនេះជាលក្ខណសម្បត្តិរបស់ទូរស័ព្ទទាំងបីម៉ូដែល និងកាលបរិច្ឆេទនៃការចេញលក់នៅលើទីផ្សារសហរដ្ឋអាមេរិកផ្ដាច់មុខសម្រាប់ក្រុមហ៊ុន Cricket wireless។

Nokia C5 Endi

ពណ៌៖ ខៀវ

ទំហំអេក្រង់៖ 6.517 អ៊ីង

ប្រព័ន្ធប្រតិបត្តិការ៖ Android 10

RAM៖ 3GB LPPDDR3

CPU៖ MTK MT6762, Octa Core, 4×2.0GHz + 4×1.5GHz

សេនស័រ៖ Ambient light sensor, Proximity sensor, Accelerometer (G-sensor), e-Compass

ស៊ីមកាត៖ ប្រភេទណាណូមួយ

ប៊ូតុងរកជំនួយ៖ Google Assistant

ល្បឿនអ៊ិនធើណែត៖ LTE Cat6 + WiFI

ទំហំផ្ទុកក្នុងម៉ាស៊ីន៖ 64GB អាចថែមកាតមេម៉ូរីបានដល់ទៅ 128GB

កាម៉េរាក្រោយ៖ Tri Cam 13MP + 2MP (Depth) + 5MP (UW)

កាមេរ៉ាមុខ៖ 8MP FF

ថាមពលថ្ម៖ Non-removable 4000mAh

 

Nokia C2 Tava & Nokia C2 Tennen

ពណ៌៖ ទឹកប្រាក់/ខៀវ

ទំហំអេក្រង់៖ 6.45 អ៊ីង HD+

ប្រព័ន្ធប្រតិបត្តិការ៖ Android 10

RAM៖ 2GB LPPDDR3

CPU៖ MTK MT6761, 4 x 2.0 GHz

សេនស័រ៖ Ambient light sensor, Proximity sensor, Accelerometer (G-sensor)

ស៊ីមកាត៖ ប្រភេទណាណូមួយ

ប៊ូតុងរកជំនួយ៖ Google Assistant

ល្បឿនអ៊ិនធើណែត៖ LTE Cat6 + WiFI

ទំហំផ្ទុកក្នុងម៉ាស៊ីន៖ 16/32GB អាចថែមកាតមេម៉ូរីបានដល់ទៅ 128GB

កាម៉េរាក្រោយ៖ Dual 8 MP+2 MP

កាមេរ៉ាមុខ៖ 5 MP FF with flash

ថាមពលថ្ម៖ Non-removable 3000mAh

តម្លៃ និងកាលបរិច្ឆេទចេញលក់នៅផ្សារអាមេរិកនោះ៖

Nokia C5 Endi ដែលមាន RAM ទំហំ 3GB និងទំហំផ្ទុកក្នុងម៉ាស៊ីន 64GB ពណ៌ខៀវ នឹងមានលក់នៅហាងលក់របស់ Cricket Wireless និងនៅលើគេហទំព័រ www.cricketwireless.com ក្នុងតម្លៃ $169.99 ចាប់ពីថ្ងៃទី 5 ខែមិថុនា ឆ្នាំ 2020។

Nokia C2 Tava ដែលមាន RAM ទំហំ 2GB និងទំហំផ្ទុកក្នុងម៉ាស៊ីន 32GB ពណ៌ខៀវ នឹងមានលក់នៅហាងរបស់ Cricket Wireless និងនៅលើគេហទំព័រ www.cricketwireless.com ក្នុងតម្លៃ $109.99 ចាប់ពីថ្ងៃទី 29 ខែឧសភា ឆ្នាំ 2020 នេះ។

Nokia C2 Tennen ដែលមាន RAM ទំហំ 2GB និងទំហំផ្ទុកក្នុងម៉ាស៊ីន 32GB និងមានលក់នៅហាងដែលបានជ្រើសរើសក្នុងតម្លៃ $69.99 ចាប់ពីថ្ងៃទី 15 ខែមិថុនា ឆ្នាំ 2020 នេះ។

ប្រសិនបើសហរដ្ឋអាមេរិកត្រូវបានផ្គត់ផ្គង់ផលិតផលផ្ដាច់មុខពី HMD កម្ពុជានឹងមានផលិតផលទូរស័ព្ទផ្ដាច់មុខដូចប្រទេសគេដែរឬយ៉ាងណា?៕