Samsung រវល់អែនអន ពេលនេះគេចេញមុនបាត់!

កាលពីពេល​កន្លងមក CEO របស់​ក្រុមហ៊ុន Samsung ធ្លាប់បាន​បង្ហើប​ឲ្យ​ដឹងថា​ស្មា​ត​ហ្វូ​ន​ដែលមាន​អេក្រង់​អាច​បត់​បានជា​លើកដំបូង​របស់ខ្លួន​នឹងត្រូវ​បង្ហាញខ្លួន នៅ​ចុងឆ្នាំ ២០១៨ នេះ។ ប៉ុន្តែ​មិនទាន់​បានចេញ​ផង ពេលនេះ ក្រុមហ៊ុន​របស់​ចិន​មួយ​ស្រាប់តែ​ធ្វើការ​បង្ហាញ​ទូរស័ព្ទ​អាច​បត់​អេក្រង់​នេះ​មុន​បាត់។

Royole Flexplay បាន​បំពាក់​មកជា​មួយ​ឈី​ប Qualcomm Snapdragon ៨១៥០ ហើយ​មាន RAM ៨GB និង​អង្គ​ចងចាំ ២៥៦GB និង​មាន​រន្ធ​បន្ថែម microSD ដល់ ២៥៦GB ផងដែរ។ ស្មា​ត​ហ្វូ​ន​នេះ មាន​អេក្រង់ ៧,៨អ៊ី​ញ​ដែល​នឹង​អាច​បត់​ជា​ទម្រង់​ដូច​សៀវភៅ​បាន មាន​កម្រិត resolution 1920x1440px។ Royole Flexpai មាន​កាមេរ៉ា​ក្រោយ​ទំហំ ២០MP និង​ខាងមុខ ១៦MP និង​មាន​ម៉ូ​ដែល​ផ្សេង​មួយទៀត​គឺ ៦GB និង ១២៨GB។ Flexpai ប្រើ​ផ្ទៃ​សូ​ហ្វ៊ែ​រ Water OS ១.0 និង​រត់​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android OS ជំនាន់​ចុងក្រោយ Android ៩.0 Pie។ អ្នក​អាច​ស្វែងយល់​លក្ខណៈសម្បត្តិ​លំអិត​បន្ថែម​ពី​ស្មា​ត​ហ្វូ​នប​ត់ Royole Flexpai៕