OnePlus 6T ចេញពណ៌ស្វាយថ្មីមួយទៀត ធ្វើឲ្យគាំទ្រស្លុតអារម្មណ៍

បន្ទាប់ពី​ប្រកាស​ចេញ​ទូរស័ព្ទ  OnePlus 6T  មាន​រូបរាង​ឡូយ សមត្ថភាព​ខ្លាំង​ជាមួយនឹង​ជម្រើស​ពណ៌​ខ្មៅ Mirror Black និង Midnight Black ពេលនេះ​ក្រុមហ៊ុន​បាន​បន្ថែម​ពណ៌​ស្វាយ​មួយទៀត​គេ​ហៅថា Thunder Purple ធ្វើ​ឲ្យ​គាំទ្រ​កាន់តែ​ពេញចិត្ត។

OnePlus 6T ពណ៌​ស្វាយ Thunder Purple នេះ​មាន​លក់​ជាមួយ​ជម្រើស RAM 6GB និង 128GB ក្នុងតម្លៃ ៣៣៩៩យន់ ឬ​ប្រហែល ៤៩០ដុល្លារ ហើយ​ម៉ូ​ដែល RAM 8GB និង​អង្គ​ចងចាំ 256GB តម្លៃ ៣៩៩៩យន់ ឬ​ប្រហែល ៥៧៧ដុល្លារ។

ស្មា​ត​ហ្វូ​ន​ទំនើប​របស់​ក្រុមហ៊ុន​ចិន OnePlus នេះ​មាន​ទំហំ​អេក្រង់ ៦,៤១អ៊ី​ញ​កម្រិត FHD+ (2280×1080)px ហើយ​បំពាក់​នូវ​ឈី​ប Qualcomm Snapdragon 845។ វា​ថែមទាំង​ត្រូវបាន​កែលំអ​សមត្ថភាព​កាមេរ៉ា​ខ្ពស់ជាង​មុន ដែល​ខាងក្រោយ​ជា​កាមេរ៉ា​ភ្លោះ​ទំហំ 20MP និង 16MP ហើយ​កាមេរ៉ា​មុខ​ទំហំ 16MP៕