Adobe នឹងកាត់ផ្ដាច់ការគាំទ្រ Flash នៅចុងឆ្នាំនេះ

កាលពី 3 ឆ្នាំមុន ក្រុមហ៊ុន Adobe បានធ្វើការប្រកាសរួចម្ដងហើយពីគម្រោងបញ្ចប់ការគាំទ្រសម្រាប់មុខងារ Flash របស់ខ្លួននៅចុងឆ្នាំ 2020។ នៅពេលថ្មីៗនេះដែរ ក្រុមហ៊ុន Adobe ក៏បានចេញសេចក្តីប្រកាសជាផ្លូវការមួយពីកាលបរិច្ឆេទដើម្បីបញ្ឈប់រាល់មុខងារ ការអាប់ដេត និងការគាំទ្រសម្រាប់ Flash ត្រឹមថ្ងៃទី 31 ធ្នូ 2020។

នៅពេលដែលលែងមានការគាំទ្រការការពារ ការអាប់ដេតហើយនោះ ក្រុមហ៊ុនស្នើឱ្យអ្នកប្រើប្រាស់លុបកម្មវិធី Flash player នោះជាមុន។ លើសពីនេះ ក្រុមហ៊ុននឹងលុបចោលនូវកម្មវិធី Flash player មុនៗចោលទាំងអស់ចេញពីគេហទំព័ររបស់ខ្លួន សូម្បីតែទំព័រណាដែលមានរូបរាងទាក់ទងនឹង Flash ក៏នឹងត្រូវឃាំងចេញផងដែរ។

គួរបញ្ជាក់ផងដែរថា Adobe នឹងធ្វើការសួរដល់អ្នកប្រើប្រាស់ដែលបានតំឡើង Flash Player នៅលើកុំព្យូទ័ររបស់ខ្លួនឱ្យលុបកម្មវិធីនោះចោលមុននឹងថ្ងៃបញ្ចប់ការគាំទ្រមកដល់៕

ប្រភព៖ GSMARENA