មិនដល់ 1 ឆ្នាំផង ស្មាតហ្វូនស៊េរី Redmi 8 លក់ចេញអស់ជិត 20 លានគ្រឿងទូទាំងពិភពលោក

ក្រុមហ៊ុន Xiaomi បានធ្វើការប្រកាសនាពេលថ្មីៗនេះថា ទូរស័ព្ទស្មាតហ្វូនស៊េរី Redmi 8 របស់ខ្លួនបានលក់ចេញអស់ 19 លានគ្រឿងនៅទូទាំងសកលលោក។ ទូរស័ព្ទស៊េរី Redmi 8 នេះបានលក់ចេញដោយជោគជ័យមិនដល់រយៈពេល 1 ឆ្នាំ។ ទូរស័ព្ទស៊េរី Redmi 8 មានដូចជា Redmi 8A, Redmi 8 ពណ៌វ៉ានីឡា, Redmi 8A Dual និង Redmi 8A Pro ដែលទើបចេញកាលពីដើមឆ្នាំនេះ។

Redmi 8 series tops 19 million shipments milestone

តួលេខថ្មីនៃការលក់ចេញរបស់ទូរស័ព្ទស៊េរី Redmi 8 នេះ គឺជាតួលេខដ៏ល្អបំផុតក្នុងចំណោមទូរស័ព្ទដែលមានតម្លៃកម្រិតថ្លៃល្មម។ បើតាមការប្រៀបធៀបជាមួយនឹងទូរស័ព្ទតម្លៃ និងលក្ខណសម្បត្តិរបស់ដៃគូប្រកួតប្រជែងផ្សេងទៀត ទូរស័ព្ទស៊េរី Redmi 8 ទាំង 4 ម៉ូដែលនេះបង្ហាញពីការឈ្នះដ៏ជោគជ័យមួយសម្រាប់ក្រុមហ៊ុន Xiaomi។

លើសពីនេះ ក្រុមហ៊ុនក៏មានចេញនូវទូរស័ព្ទស៊េរីក្រោយ គឺស៊េរី Redmi 9 ដែលបានបង្ហាញវត្តមាននៅទ្វីបអឺរ៉ុបកាលពីដើមខែនេះ និងត្រូវបានគេកំណត់កាលបរិច្ឆេទចេញលក់នៅប្រទេសចិន និងប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍នាពេលឆាប់ៗនេះ៕

ប្រភព៖ GSMArena