
បរទេស៖ នៅក្នុងព្រឹត្តិការណ៍ WWDC ម្សិលមិញនេះ apple បានបង្ហាញនូវប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មី គឺ IOS 14 ដែលការបង្ហាញនេះ បានធ្វើ់ឲ្យអ្នកប្រើប្រាស់ចាប់អារម្មណ៍ខ្លាំងទៅលើមុខងារថ្មីៗមួយចំនួនដូចជា មុខងារ Widgets នៅលើ Home Screen ,App Library, Compact Call, Picture in Picture, និងមុខងារថ្មីតូចៗមួយចំនួនទៀត ។
ចំពោះមុខងារថ្មីៗទាំងបួនខាងលើនេះ តួនាទីដូចជា ៖
1 Widgets គឺជាការរចនាថ្មីរបស់ Apple ស្រដៀងគ្នាទៅនឹង Widgets របស់ ប្រព័ន្ធប្រតិបត្តិការ Android ដែរ ។ កម្មវិធីដែលសំខាន់ៗទាក់ទងនឹងការរស់នៅប្រចាំថ្ងៃ ត្រូវបានអនុញ្ញាតឲ្យយើងដាក់បង្ហាញទៅតាមទំហំដែលចង់បាននៅលើ Home Screen ។
2 App Library គឺជាមុខងារដែលដំណើរការដោយស្វ័យប្រវត្តិក្នុងការរៀបចំកម្មវិធីក្នុងទូរស័ព្ទរបស់អ្នកឲ្យត្រូវតាមក្រុមរបស់វា ។
3 Compact Call ជាមុខងារសម្រួលដល់ការប្រើកម្មវិធី ស្របពេលជាមួយមានអ្នក Call ចូលមិនថាទាំង Call, Face Call ឬកម្មវិធី Call ណាមួយ ។ ឧទារហ៍ប្រសិនបើមានអ្នក Call ចូលនោះផ្ទៃបង្ហាញលេខ នឹងមិនបង្ហាញពេញអេក្រង់ឡើយ ។
4 Picture in Picture ជួយសម្រួលដល់ករសន្ទនាតាមរយៈ Face Call ឲ្យកាន់តែរលូន បើទោះបីជាអ្នកកំពុងបើកកម្មវិធីណាមួយក្នុងពេលតែមួយក៏ដោយ ។
សូមបញ្ជាក់ថា ក្រៅពីនេះ ក៏នៅមានមុខងារថ្មីៗជាច្រើនទៀតដូចជា Conversation mode, On‑device mode,Attention mode…។ ជាមួយគ្នានេះ Apple បានបង្ហាញថា ឧបករណ៍ដែលអាចគាំទ្រប្រព័ព្ធប្រតិបត្តិការ IOS ថ្មីនេះមានដូចជា iPhone 11,iPhone 11 Pro,iPhone 11 Pro Max,iPhone XS,iPhone XS Max,iPhone XR,iPhone X,iPhone 8,iPhone 8 Plus,iPhone 7,iPhone 7 Plus,iPhone 6s,iPhone 6s Plus,iPhone SE (1st generation),
iPhone SE (2nd generation), iPod touch (7th generation) ៕
ប្រភព៖ apple