ទីបំផុតទូរស័ព្ទ Oppo សែស្រឡាយ Find X2 អាចធ្វើបច្ចុប្បន្នភាពទៅកាន់ Android 11 ជំនាន់សាកល្បង បានហើយ

បរទេស៖ បន្ទាប់ពី Google ប្រកាសដាក់ឲ្យប្រើប្រាស់ជាសាធារណៈនូវប្រព័ន្ធប្រតិបិត្តិការ Android 11 ជំនាន់សាកល្បងរួចមក ទីបំផុតកាលពីម្សិលមិញនេះ Oppo បានប្រាប់ដំណឹងថា ទូរស័ព្ទសែស្រឡាយ Find X2 របស់ខ្លួន អាចធ្វើបច្ចុប្បន្នភាពបានហើយ ។

ខាងក្រោមនេះ គឺជារបៀបធ្វើបច្ចុប្បន្នភាពទៅកាន់ ប្រព័ន្ធប្រតិបិត្តិការ Android 11 ជំនាន់សាកល្បង៖

១ ចូលទៅកាន់ link របស់ Beta program (https://www.google.com/android/beta) ។
២ ចូលទៅកាន់ពាក្យ Dvices ដើម្បីចុះឈ្មោះ (enroll) ចូលរួមនៅក្នុង Beta program ។
៣ ចុចលើប្រអប់នៃប្រយោគ «I agree to the terms of the beta program.» រួចចុចលើពាក្យ «Join beta» ។
៤​ មើលការណែនាំ បន្ទាប់មកចូលទៅកាន់ settings ដើម្បីធ្វើបច្ចុប្បន្នភាព ។

សូមបញ្ជាក់ថា សម្រាប់ ប្រព័ន្ធប្រតិបិត្តិការ Android 11 ជំនាន់សាកល្បង ដែលដំណើរការលើទូរស័ព្ទ Oppo សែស្រឡាយ Find X2 នេះ គឺនៅតែរត់លើ ColorOS 7.2 របស់ Oppo ដដែល ៕
ប្រភព៖ gsmarena