ត្រៀម! ម្ចាស់ AirPods Pro ទាំងអស់ នឹងទទួលបាន បច្ចេកវិទ្យាសំឡេង «Spatial Audio» នៅក្នុង firmware ថ្មី

បរទេស៖ នៅក្នុងព្រឹត្តិការ WWDC ដែល Apple បានរៀបចំជាលក្ខណៈ Online កាលពីថ្ងៃទី ២២ ខែមិថុនា កន្លងទៅថ្មីៗនេះ Apple បានប្រាប់ព័ត៌មានពិសេសមួយសម្រាប់ម្ចាស់ AirPods Pro នោះគឺ Apple នឹងចាប់ផ្ដើមអនុញ្ញាតឲ្យ ឧបករណ៍ AirPods Pro ទាំងអស់អាចធ្វើបច្ចុប្បន្នភាព firmware (firmware update) ពី version 2D15 ទៅកាន់ version 2D27 ។

ចំពោះ firmware ថ្មីនេះ នឹងផ្ដល់បទពិសោធន៍ថ្មីដល់ម្ចាស់របស់ AirPods Pro ទាំងអស់ ជាមួយបច្ចេកវិទ្យាសំឡេង «Spatial Audio» (surround sound) ។
យ៉ាងណាមិញមកទល់ពេលនេះ Apple នៅមិនទាន់សម្រួលឲ្យ AirPods Pro ទទួលបានការធ្វើបច្ចុប្បន្នភាព firmware ដោយស្វ័យប្រវត្តិឡើយពេលភ្ជាប់ឧបករណ៍ AirPods Pro ទៅកាន់ឧបករណ៍ Apple ណាមួយដូចជា Iphone ឬ Ipad ។

សូមបញ្ជាក់ថា ដើម្បីដឹងអំពី firmware Version នៃ AirPods Pro របស់អ្នក សូមភ្ជាប់ឧបករណ៍ AirPods Pro របស់អ្នកទៅកាន់ឧបករណ៍ Apple ណាមួយដូចជា Iphone ឬ Ipad រួចចូលទៅកាន់ Settings > General > About > AirPods ៕
ប្រភព៖ gsmarena