
បរទេស៖ យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការចុងក្រោយរបស់ក្រុមហ៊ុន Nissan បានឲ្យដឹងថា ក្រុមហ៊ុននឹងត្រឡប់មកវិញជាមួយផលិតថ្មី ។ ទាក់ទងគ្នានេះ Nissan បាននិយាយពីរូបរាងគំរូនៃរថយន្ត Ariya EV ថា នឹងធ្វើឲ្យវាក្លាយជារថយន្តពិតនៅខែកក្កដា ឆ្នាំ ២០២០ ខាងមុខនេះ ។
យ៉ាងណាមិញនៅក្នុងសេចក្ដីប្រកាសព័ត៌មានខាងលើក្រុមហ៊ុន ផលិតរថយន្តជប៉ុនមួយនេះ ពុំបានបញ្ជាក់ពីផែនការរបស់ខ្លួនជាមួយរថយន្ត Ariya EV នេះឡើយ ។
យោងតាមប្រភពពីគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Nissan បានឲ្យដឹងថា រថយន្ត Ariya EV គឺជារថយន្តអគ្គិសនីប្រភេទ SUV រចនាឡើងដោយផ្ដោតលើឧត្តមគតិភាព និងភាពឆ្លាតវៃរបស់ក្រុមហ៊ុន Nissan ក៏ដូចជាបង្ហាញពីចក្ខុវិស័យសម្រាប់ថ្ងៃអនាគតនៃរថយន្ត Nissan ផងដែរ ។ ជាមួយគ្នានេះក្រុមហ៊ុនបានសន្យាថា នឹងធ្វើឲ្យម្ចាស់រថយន្ត Ariya EV ទទួលបានបទពិសោធន៍ថ្មីទាំងស្រុង ក្នុងការបើកបរ ដោយសាររថយន្តមួយនេះនឹងបំពាក់នូវប្រព័ន្ធជំនួយបើកបរ ដែលទទួលបានរង្វាន់ចុងក្រោយពី Nissan ៕
ប្រភព៖ engadget, nissanusa