
ភ្នំពេញ៖ នៅឆ្នាំ2020 ក្រុមហ៊ុនហួវៃបានសម្រេចដាក់ចេញនៅបច្ចេកវិទ្យាថ្មី Huawei AppGallery នៅលើស្មាតហ្វូនស៊េរីថ្មីៗ ដូចជា Huawei nova 7i ($279) Huawei Y5p ($99), Huawei Y6p ($139), Huawei Y8p ($219), Huawei P40 5G ($669), Huawei P40 Pro 5G ($899) និងម៉ូដែលផ្សេងៗទៀត (ដែលមានHuawei AppGallery) -ល-។
Huawei AppGallery នឹងផ្តល់នូវបទពិសោធថ្មីស្រឡាងសម្រាប់អ្នកប្រើប្រាស់កាន់តែងាយស្រួលក្នុងការ Download តំលើងកម្មវិធី និង ទាញយកកម្មវិធី Apps ល្បីៗទាំងនៅក្នុងប្រទេស និង ពិភពលោក លឿនរហ័សទាន់ចិត្ត និង Free ថែមទៀតផង។
ដោយសារសន្ទុះគាំទ្រប្រើប្រាស់ Huawei AppGallery កើនឡើងខ្លាំងគួរឲ្យកត់សម្គាល់នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនហួវៃ Huawei ផ្តល់ឱកាសឈ្នះរង្វាន់ កំពូលស្មាតហ្វូន Huawei P40 Pro, Nova 7i នាឡិកាឆ្លាតវៃ GT2 និង កាសឥតខ្សែ Freebuds 3 សរុបចំនួន 36រង្វាន់ និង Huawei Points រាល់ការDownload តំលើង កម្មវិធី និង ទាញយកកម្មវិធី Apps ចូលចិត្តពី Huawei AppGallery ចាប់ពីថ្ងៃទី18មិថុនា រហូតដល់ថ្ងៃទី 15 កក្កដា 2020 ដោយគ្រាន់តែគោរពតាមលក្ខណខាងក្រោម សូមចុច Link មួយនេះ៖