ហាង UFO STORE សម្ពោធសាខាថ្មីទី ៧ បញ្ចុះតម្លៃកប់ៗ

ភ្នំពេញ​ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៨៖ ដើម្បី​អបអរសាទរ​ដល់​ការសម្ពោធ​សាខា​ថ្មីទី ៧ ថ្មី ហាង UFO STORE ដែលជា​ហាង​លក់​គ្រឿង Accessories ដ៏​ធំ​មួយ​ក្នុងប្រទេស​កម្ពុជា បានធ្វើ​ការលក់​បញ្ចុះតម្លៃ​ពិសេស​ចាប់ពី ១៥% ដល់ ៥០% រយៈពេល ៣ ថ្ងៃ។

តាម​ការបញ្ជាក់​ពី​អ្នកគ្រប់គ្រង​ហាង UFO STORE បាន​ឲ្យ​ដឹងថា ដើម្បី​អបអរសាទរ​ដល់​ការសម្ពោធ​សាខា​ថ្មី ៧ គ្រប់​អតិថិជន​ទាំងអស់​នឹង​ទទួលបាន​ការលក់​បញ្ចុះ​តម្លៃ​ពិសេស​មិន​ធ្លាប់មាន​ពីមុន​លើ​គ្រប់​ផលិតផល​ទាំងអស់​ដែលមាន​ក្នុង​ហាង ទៅលើ​ផលិតផល​ភ្ជាប់​បន្ថែម​លើ​ទូរស័ព្ទដៃ កុំព្យូទ័រ កាមេរ៉ា និង​ផលិតផល​ជាច្រើន​មុខ​ទៀត។ ​

ការ​បញ្ចុះតម្លៃ​នេះ នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី ១១ ដល់ ១៣ ខែវិច្ឆិកា ឆ្នាំ ២០១៨ នេះ នៅ​សាខា​ភ្នំពេញ​ថ្មី ដោយ​អតិថិជន ៩០ នាក់​ដំបូង​នឹង​ទទួលបាន​ការលក់​បញ្ចុះ​តម្លៃ ៥០% ហើយ​អ្នក​បន្ទាប់​នឹង​ទទួលបាន ១៥% លើ​គ្រប់​ផលិតផល​ដូចគ្នា។

អ្នកគ្រប់គ្រង​ខាងលើ​បញ្ជាក់ថា នៅ​ហាង​របស់លោក​មាន​លក់​គ្រប់​ផលិតផល​ពី​ក្រុមហ៊ុន Adam, Elements, Anker, Apple, Aukey, Beats, DJI, Elago, GoPro, iFrogz, Jcpal, Mophie, PanzerGlass, Spigen, Tronsmart និង UAG ដែល​នៅ​ទីនោះ អតិថិជន​នឹង​ទទួលបាន​ផលិត​សុទ្ធ​ពី​ក្រុមហ៊ុន​មាន​ធានា​ត្រឹមត្រូវ​រយៈ ១ ឆ្នាំ។ សម្រាប់​ហាង UFO STORE សាខា​ថ្មី ៧ មាន​ទីតាំងនៅក្នុងទីធ្លាស្ថានីយប្រេងឥន្ទនៈ PTT សាខាភ្នំពេញថ្មី។