OnePlus បង្ហាញ trailer ឯកសារមួយទាក់ទងនឹងវត្តមាននៃទូរស័ព្ទជំនាន់ថ្មីរបស់ខ្លួន (Trailer Inside)

បរទេស៖ ក្រុមហ៊ុន OnePlus ត្រូវបានបង្កើតឡើងនៅពាក់កណ្តាលខែធ្នូឆ្នាំ ២០១៣ ហើយបានដាក់លក់ទូរស័ព្ទដំបូងរបស់ខ្លួននៅខែមេសាឆ្នាំ ២០១៤។ ជាមួយគ្នានេះ ក្រុមហ៊ុនកំពុងជំរុញការងារផលិតទូរស័ព្ទជំនាន់ថ្មីរបស់ខ្លួនដែលមានឈ្មោះថា OnePlus Z ឬ OnePlus Nord ។ ហើយកាលពីថ្ងៃទី ២៥ កន្លងទៅថ្មីៗនេះ OnePlus បានបង្ហោះវីដេអូ trailer ឯកសារអំពីការរចនាម៉ូដរបស់ OnePlus Z / Nord នៅលើគណនី Youtube ផ្លូវការណ៍របស់ខ្លួន ។

ប្រភពបានឲ្យដឹងថា វីដេអូឯកសារខាងលើ នឹងត្រូវលើកមកបង្ហាញជាផ្លូវការណ៍នៅថ្ងៃទី ៣០ ខែមិថុនា គឺមុនពេលនៃការដាក់លក់ទូរស័ព្ទ OnePlus Z ឬ OnePlus Nord នៅខែកក្កដា ខាងមុខ ។

សូមបញ្ជាក់ថា សម្រាប់វីដេអូឯកសារស្ដីអំពីការរចនារូបរាងទូរស័ព្ទជំនាន់ថ្មីរបស់ OnePlus ខាងលើនេះ គឺក្រុមការងាររួមគ្នាផលិតអស់រយៈពេល ៦ខែ ទើបសម្រេចបាន ៕

ប្រភព​៖ gsmarena

សូមទស្សនាវីដេអូ trailer ខាងក្រោមនេះ ៖